(វ៉ាស៊ីនតោន)៖ ជនជាតិអាម៉េរិកដែលបានចាក់វ៉ាក់សាំងចប់សព្វគ្រប់ហើយអាចមិនបាច់ពាក់ម៉ាស់ពេលធ្វើលំហាត់ប្រាណ ទទួលទានអាហារនិងទាក់ទងជាមួយអ្នកផ្សេងជាក្រុមតូចៗនៅក្រៅផ្ទះ និងក៏អាចជួបជុំជាមួយអ្នកចាក់វ៉ាក់សាំងហើយនិងសមាជិកគ្រួសារដោយមិនបាច់ពាក់ម៉ាស់ ឬអនុវត្តគម្លាតសង្គមទេ។
តែការពាក់ម៉ាស់នឹងបន្តអនុវត្តនៅកន្លែងណាដែលមានការជួបជុំធំៗ រួមមានកន្លែងលេងបាល់ ផ្សារឬព្រះវិហារ នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិកកាលពីថ្ងៃអង្គារ។
មជ្ឈមណ្ឌលក៏បានអំពាវនាវអោយពលរដ្ឋអាម៉េរិកពាក់ម៉ាស់នៅពេលចូលរួមការជួបជុំធំឬខ្នាតមធ្យម ដូចជាការសម្តែង ការប្រកួតកីឡានិងទៅផ្សារឬ ព្រះវិហារដែលមានមនុស្សច្រើន៕