កាលពីថ្ងៃទី១៩មិថុនាកន្លងមកនេះ នៅក្រុងសៀងហៃប្រទេសចិនបានសម្ពោធសណ្ឋាគារដ៏សែនប្រណិតនិងមានកំពស់កប់ពពក ខ្ពស់ជាងគេលើលោក ព្រោះវាតាំងនៅលើShanghai Towerកំពស់632m ជាអគារខ្ពស់បំផុតលេខ២លើលោក។
នោះគឺសណ្ឋាគារ J Hotelមាន១៦៥បន្ទប់ មានភោជនីយដ្ឋានចំនួន៧ មានបារ មានស្ប៉ា នៅជាន់ទី១២០ និងមានអាងហែលទឹកដ៏ប្រណិត សំខាន់ជាងនោះគឹមានចុងភៅប្រចាំបម្រើបន្ទប់នីមួយៗផ្ទាល់ខ្លួន២៤ម៉ោង។
តម្លៃថ្លៃថ្នូរ សម្រាប់បន្ទប់”J Suite” មួយយប់ 67,000 យន់ ឬប្រមាណ10,360 ដុល្លារអាមេរិច។
សូមណែនាំ អញ្ជើញតាមការគួរ!