ក្នុងរយៈពេល៧,៤វិនាទីម្តងមានស្តី្រចិនម្នាក់រងនូវអំពើហឹង្សា

0
225

ក្នុងចំណោមស្ត្រីចិន៤នាក់គឺមានម្នាក់តែងតែទទួលរងនូអំពើហឹង្សា ដែលហេតុការណ៍បែបនេះបានកើតឡើងនៅក្នុងប្រទេសចិនជាប្រទេសដែលមានប្រជាជនជាងគេបំផុតនៅក្នុងពិភពលោក។សារព័ត៌ុមានCNAបានលើកយកឆាកជីវិតនៃគ្រួសារចិនមួយមកផ្សាយជាបទយកការណ៍ ហើយយើងសូមដកស្រង់ផ្នែកខ្លះនៃអត្ថបទនោះមកចុះផ្សាយជូនដូចខាងក្រោម៖បន្ទាប់ពីរស់នៅជាមួយគ្នាក្នុងជីវិតជាប្តីប្រពន្ធអស់រយៈពេល៦ឆ្នាំនាងយ៉ាង ស៊ីក៏បានសម្រេចចិត្តសម្លាប់ប្តីរបស់នាងចោលតែម្តង។យ៉ាង ស៊ីបាននិយាយថា រស់នៅជាមួយបុរសនេះគឺលំបាកជាងរស់នៅក្នុងឋាននរកទៅទៀត។ប៉ុន្តែរឿងរ៉ាវចុងក្រោយបំផុតបានកើតឡើង គឺមានពេលមួយនោះប្តីរបស់នាងបានដើរសំដៅមករកនាងដោយដៃរបស់គាត់មានកាន់ខ្សែពួរមួយជង្វាយនិងពូថៅមួយផង។គាត់គំរាមសម្លាប់ក្រុមគ្រួសារនាង រួមទាំងកូនតូចរបស់នាងផង ប្រសិនបើនាងមិនព្រមធ្វើអត្តឃាតខ្លួនឯងទេនោះ។អស់រយៈពេល៦ឆ្នាំដែលនាងតែងតែរស់ក្នុងស្ថានភាពបែបនេះ។ស្ត្រីវ័យ៤១ឆ្នាំរូបនេះបានបន្តទៀតថា ៖មិនមែនត្រឹមតែធ្វើបានលើរូបនាងទេតែប្តីកំណាចនេះបានវាយម្តាយរបស់នាងនិងកូនទៀតផង។ចុងក្រោយអ្វីៗក៏បានកើតឡើងដូចពេលនេះឯង។យប់មួយនាងបានត្រៀមពូថៅហើយស្រេច រួចក៏សម្លាប់ប្តីកំណាចនេះចោលតែម្តងទៅ។នាងក៏មិនដែលមានគំនិតថានឹងធ្វើបែបនេះដែរ ប៉ុន្តែការអត់ទ្រាំវាបានឈានមកដល់កម្រិតដែលហួសពីទប់បានតទៅទៀតហើយ។ប៉ុន្តែអ្វីដែលខ្ញុំប្រាកដក្នុងចិត្តបំផុតនោះគឺថា ចាប់ពីពេលនេះតទៅគ្មាន អ្នកណាមកវាយតប់ខ្ញុំ, វាយម្តាយខ្ញុំ ឪពុកខ្ញុំនិងកូនរបស់ខ្ញុំទៀតទេ៕ប្រែសម្រួល៖ដំរី

 

LEAVE A REPLY

Please enter your comment!
Please enter your name here