កុំលេងសើច..ប៊ិះអស់តំណែងដោយសារស្រី

0
95

គណ:បក្សការងារនិងគណបក្សប្រជាធិបតេយ្យសេរីអង់គ្លេសបានអំពាវនាវអោយលោកនាយករដ្ឋមន្ត្រី Boris Johnson​ បណ្តេញលោករដ្ឋមន្ត្រីសុខាភិបាល Matt Hancock ចេញពីតំណែង។មូលហេតុគឺដោយសារទស្សនាវដ្ដី The Sun បានចុះផ្សាយរូបថតលោករដ្ឋមន្ត្រីឱបថើបគ្នាជាមួយនិងជំនួយការស្រីនៅក្នុងបន្ទប់ការិយាល័យកាលពីថ្ងៃទី៦ឧសភាកន្លងទៅនេះ។

លោក​ Matt​ Hancock អាយុ៤២ឆ្នាំមានកូន៣នាក់ ហើយលោកស្រី​ Gina Coladangelo អាយុ៤៣ឆ្នាំក៏មានកូន៣នាក់ដែរ។ អ្នកទាំង២បានស្គាល់គ្នាតាំងពីរៀននៅសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ២០០០។
លោក​ដ្ឋមន្ត្រី Hancock បានសុំទោសពីបទរំលោភបំពានគំលាតសុវត្ថិភាពពេលបិទខ្ទប់កូវីដ១៩ដែលតម្រូវអោយអ្នកមិននៅផ្ទះជាមួយគ្នា​ ត្រូវនៅឆ្ងាយពីគ្នាចំនួន២ម។
លោកនាយករដ្ឋមន្ត្រី Boris Johnson​ បានទទួលលិខិតសុំទោសហើយបានចាត់ទុកថារឿងនេះចប់ហើយ។
មហាក្សត្រិយានីអង់គ្លេសបានហៅលោករដ្ឋមន្ត្រី Hancock ថាជា” បុរសកំសត់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here