មុខរបរចិញ្ចឹមគោ ជាជម្រើសល្អប្រសើរសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ

0
278

បង ឌឹម គឹអោន ប្រធានសហគមន៍តំបន់ការពារធម្មជាតិ«ត្មាតប៉ើយ» ក្នុងទឹកមុខញញឹមស្រស់ស្រាយបានប្រាប់យើងថា ចំណូលរបស់សមាជិកសហគមន៍ខ្ញុំ មានការកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការចិញ្ចឹមគោ ដែលក្នុងនោះ មួយគ្រួសារអាចរកចំណូលបាន ៨-១០ លានរៀលក្នុងមួយឆ្នាំ។ បងគឹអោន បន្ថែមថា មុខរបរចិញ្ចឹមគោនេះ បានកាត់បន្ថយការពឹងអាស្រ័យលើមុខរបរចាស់ ដែលពួកយើងភាគច្រើន នាំគ្នាចូលព្រៃបរបាញ់ និងដាក់អន្ទាក់សត្វ កាប់ឈើ ។ល។ ដើម្បីរកចំណូលចិញ្ចឹមជីវិតគ្រួសារ។

សហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសមាជិកសរុប ៣៧៥ គ្រួសារ ដែលក្នុងនោះមានគ្រួសារ ៣៩% ចិញ្ចឹមគោសរុបចំនួន១៣១៤ក្បាល ឬជាមធ្យម៩ក្បាល ក្នុងមួយគ្រួសារ ដែលជាពូជគោខ្មែរ។ ដោយសារមានស្មៅគ្រប់គ្រាន់តាមព្រៃល្បោះ និងទីវាលក្នុងតំបន់សហគមន៍ ធ្វើឱ្យការចិញ្ចឹមគោមានលក្ខណៈងាយស្រួល និងទទួលបានផលចំណេញច្រើន ដែលទាក់ទាញសមាជិកចាប់ផ្តើមមុខរបរនេះ។
បង គឹអោន លើកឡើងថា ពួកគាត់មិនមានបញ្ហាទីផ្សារសម្រាប់គោដែលពួកគាត់ចិញ្ចឹមបានទេ ហើយមានឈ្មួញជាច្រើនដែលមកសួរនាំរកទិញគោ សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here