ស្លា ប់ពីរនាក់ ក្នុងហេតុការណ៍បា ញ់ប្រហារ នៅកណ្តាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

0
274

(ស្ទឹងត្រែង)៖ បុរសម្នាក់បានប្រើប្រាស់អាវុធខ្លីបាញ់ សម្លាប់ស្ត្រីម្នាក់ទៀត រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករ និងប្រជាពលរដ្ឋ ដែលរស់ជុំវិញផ្សារសាមគ្គី ខេត្តស្ទឹងត្រែង។

ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើងនៅម៉ោងជាង៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅជ្រុងខាងកើតឈៀងខាងជើងផ្សារសាមគ្គីស្ទឹងត្រែង ជិតធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយផ្ទុះអំពើឃាតកម្មនោះ កម្លាំងសមត្ថកិច្ចខេត្ត បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះ និងជនបង្កហេតុ និងពីមូលហេតុដែលបណ្តាលឲ្យកើតឡើងនូវការបាញ់សម្លាប់គ្នានេះ។ ខណៈនេះដែរ គេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យកើតមានអំពើឃាតកម្មនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here