យ៉ោងហោចណាស់ មនុស្សប្រុសស្រីប្រមាណជា៣០នាក់ បានរកឃើញនូវវីរុសកូវីដ-១៩ រួមអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ទៀតពាសពេញមូលដ្ឋានរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
យោងតាមការធ្វើតេស្តបឋមពីសណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីសុខាភិបាលខេត្តបានធ្វើតេស្តលើមនុស្សប្រុសស្រីប្រមាណជិត ១៥០នាក់ ដោយមានផ្ទុកវីរុសកូវីដ១៩ ចំនួន ៣០នាក់ ក្រៅពីនោះលទ្ធផលលើកទី១ គឺអវិជ្ជ មាន រង់ចាំធ្វើតេស្តលើកទី២ រយៈពេល២ សប្តាហ៍ក្រោយម្តងទៀត ។
តាមការអះអាងពីមន្ត្រីជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងអោយដឹងថា ករណី ផ្ទះវិជ្ជមានកូវីដ១៩ ពេលនេះ គឺកាលពីព្រឹកថ្ងៃទី២៤ មានបុរសចំនួន២នាក់ ស្ម័គ្រចិត្តមកមន្ទីរសុខាភិបាលស្នើរសុំអោយគ្រូពេទ្យជំនាញ ពិនិត្យសុខភាពរករោគសញ្ញាកូវីដ១៩ ក្រោយការពិនិត្យតេស្តរហ័សរោគសញ្ញាបានបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩ ។
មន្ត្រីដដែលបន្តថា បន្ទាប់រោគវិនិច្ច័យ បង្ហាញពីភាពវិជ្ជមានក្រុមគ្រូពេទ្យបានសម្រង់ព័ត៌មានស្វែងរកអ្នកពាក់ព័ន្ធប៉ះពាល់ដោយផ្ទាល់និងប្រយោល ដើម្បី ធ្វើតេស្តវិភាគរកកូវីដ១៩ ។
តាមការផ្តល់ព័ត៌មានពីអ្នកជំងឺម្នាក់អោយ ដឹងថា កាលពីសប្តាហ៍មុខរូបគេ រួមអ្នករស់នៅខេត្តក្រចេះប៉ុន្មានអ្នកទៀតបាននាំគ្នាទៅច្រៀងខារ៉ាអូខេ នៅភោជនីយដ្ឋាន កាឡាក់ស៊ី ភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ និងបានជួបជុំអ្នកស្និតស្នាលប៉ុន្មាននាក់ទៀត តែអ្នកទាំងនោះក្រោយការធ្វើត្តរហ័សលើកទី១ លទ្ធផលអវិជ្ជមានទាំងអស់ ។
បន្ទាប់មកមន្ទីរ សុខាភិបាលដឹកនាំកងកម្លាំងសមត្ថកិច្ចរួមក្រុមពេទ្យជំនាញ ចុះទៅបិទខ្ទប់ភោជនីយ ដ្ឋានកាឡាក់ស៊ីបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើតេស្តរហ័សលើបុគ្គលិកបម្រើការងារ ក្នុងនោះ ជាលទ្ធផលរោគវិភាគបានបង្ហាញវិជ្ជមាន លើបុគ្គលិកនារីៗ២៧នាក់ ។
តាមប្រពភព័ត៌មានអោយដឹងថា ក្រុមបុគ្គលិកនារីៗទាំងនោះមកពីខេត្តរតនគិរីទើបចូលបម្រើការងារជិត ១០ថ្ងៃកន្លងនេះទេ ហើយក្រុមមេការព្យាយាមលាក់បាំងពីចល័តរបស់ពួកនាងនៅពេលភ្ញៀវសួរនាំមកពីខេត្តណា ។
ក្រោយផ្ទះករណីវិជ្ជមានកូវីដ១៩យ៉ាង ខ្លាំងអ្នកពាក់ព័ន្ធខ្លះព្រមស្ម័គ្រចិត្តធ្វើតេស្តរក រោគសញ្ញា និងស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកសំណាកវិភាគក្នុងនោះក៏មានមន្ត្រីនគរបាល យោធា និងអាវុធហត្ថផងដែរ ។
តាមការប៉ាន់ ស្មានជំហានដំបូងគេសង្ស័យករណីនូវវីរុសនេះផ្ទុះកើតឡើងចេញភោជនីយដ្ឋានកាឡាក់ ស៊ី ដែលអាចមានមនុស្សរាប់រយនាក់ផ្សេងទៀត មានហានិភ័យខ្ពស់ដោយឡែកទីតាំងមួយចំនួនដូចជា បន្ទប់ពិគ្រោះយោបល់ និង ព្យាបាលជំងឺឱសថស្ថាន ធនាគារកាណាឌីយ៉ា ផ្សារ ហាងអ៊ុតសក់ លក់ដូរ និងទីតាំងមួយចំនួនទៀត ត្រូវយកសំណាកវិភាគរក កូវីដ១៩ផងដែរ ។
ក្រោយការពិនិត្យរោគសញ្ញាអ្នកផ្ទុកមេរោគ កូវីដ១៩ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តដោយបែងចែកជាពីក្រុម រីឯអ្នកប៉ះពាល់ផ្ទាល់អវិជ្ជមានមានត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កតាមគោលដៅរៀបចំ និងមួយចំនួនត្រូវធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន និងមួយចំនួនទៀត ប្រសិនមានធនធានស្ម័គ្រចិត្ត និងបង្ខិតបង្ខំអាចធ្វើចត្តាឡីស័កក្នុងផ្ទះសំណាក់មិត្តភាព(ផ្ទះសំណាក់យោធា)ក្នុងតម្លៃ១៥ដុល្លារក្នុងមួយយប់ ហើយការធ្វើចត្តាឡីស័កមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃធ្វើតេស្តដំបូង។
គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ១៩នៅ ក្នុងសហគមន៍មូលដ្ឋានរដ្ឋបាលខេត្តស្ទឹងត្រែងកើនឡើងចំនួន៥៩នាក់ ស្រី៣១នាក់ អ្នកជាសះស្បើយចំនួន១៣នាក់ស្រី៦នាក់ និងកំពុង ព្យាបាល៤៦នាក់ស្រី២៥នាក់ ៕