ចៅហ្វាយខណ្ឌ័ទាំង១៤ត្រូវជំរុញអនុវត្តវិធានការសុខាភិបាលអោយម៉ឺងម៉ាត់បំផុត

0
230

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលអោយម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ ក្រៅពីមិនអនុញ្ញាតអោយបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ម៉ាស្យា ជាដើមហើយនោះ ក៏មិនអនុញ្ញាតអោយក្រុមយុវជនជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចមកអប់រំនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។ ប៉ុន្តែអាចអនុញ្ញាតបានជាលក្ខណៈគ្រួសារ។
ការជម្រុញបែបនេះរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here