កិច្ច​សន្យា​ព្យាបាលកូវីដនៅផ្ទះ! អ្នកជំងឹដាច់ខាត​ត្រូវ​អនុវត្ត ៨ចំណុចនេះ

0
406

ក្នុងឧបសម្ព័ន្ធទី១១ នៃ​នីតិវិធី​ប្រតិបត្តិការស្តង់ដារសម្រាប់​គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះរបស់​ក្រសួងសុខាភិបាល ស្តីពី​កិច្ចសន្យា​យល់ព្រម​ធ្វើការ​ថែទាំ និងព្យាបាល​ជំងឺកូវីដ១៩ នៅផ្ទះ គឺ​អ្នកជំងឺកូវីដ១៩ ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល ក្នុងរយៈពេលព្យាបាល​នៅផ្ទះ ដូចខាងក្រោម៖

រូបតំណាង
១. ស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក​ពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ

២. ពាក់ម៉ាស លាងសម្អាត​ដៃឱ្យបាន​ញឹកញាប់​ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សា​គម្លាត​យ៉ាងតិច ២ម៉ែត្រ

៣. បរិភោគ​អាហារ​មាន​ជីវជាតិគ្រប់​គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និង​ពិសាទឹក​ឱ្យបាន​ច្រើន

៤. តាមដាន​សុខភាព​ខ្លួនឯង ឱ្យបានញឹកញាប់​ទៀតទាត់​ជាប្រចាំ

៥. ថែរក្សា​សុខភាព​ផ្លូវចិត្ត និងធ្វើលំហាត់​ប្រាណឱ្យបានទៀងទាត់

៦. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹង​ផ្សេងៗ

៧. ប្រើប្រាស់​សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយ​សាប៊ូ និងទឹក​ឱ្យបាន​ត្រឹមត្រូវ

៨. វេចខ្ចប់សម្រាម​ចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here