លោកNuno Espirito Santo ទំនងជាផ្លាស់ប្តូរទៅដឹកនេះក្លឹបTottenham Hotspur

0
61

អតីតគ្រូបង្វឹកក្លឹបចចកខ្មៅWolvesលោកSantoបានក្លាយទៅជាបេក្ខជននាំមុខគេឬក៏អាចនិយាយថាលោកនឹងក្លាយទៅជាគ្រូបង្វឹកក្លឹបSpurក្នុងរដូវកាលថ្មីនេះ។ក្លឹបSpurដែលបានដេញលោកចូសេម៉ូរីញ៉ូកាលពីថ្ងៃទី១៩ខែមេសាកន្លងទៅនេះបានក្លាយទៅជាក្លឹបមួយដែលគ្មានគ្រូបង្វឹកនិងស្វែងរកអ្នកមកជំនួនមិនបានរហូតមកដល់ពេលនេះ។កន្លងទៅមានការពិភាក្សាជាច្រើនដងជាមួយអតីតគ្រូបង្វឹកក្លឹបរ៉ូម៉ាលោកប៉ាវឡូ ហ្វុងសេសាតែមិនសម្រេចបានលទ្ធផល ក្រោយមកទៀតក៏មានការចរចារជាមួយគ្រូបង្វឹកលោកGennaro Gattusoប៉ុន្តែក្រោយមកបានដកថយវិញដោយសារមានការតវ៉ាពីអ្នកគាំទ្រ។លោកSantoមានវ័យ៤៧ឆ្នាំធ្លាប់បានដឹកនាំក្លឹបWolvesនៅខែឧសភាបន្ទាប់ពីបានដឹកនាំក្លឹបនេះអស់រយៈពេល៤ឆ្នាំរួចមកហើយ ដោយក្នុងរដូវកាលកន្លងមកនេះលោកបាននាំក្លឹបឲ្យមកឈរនៅលំដាប់ទី៧ក្នុងPremier League៕

LEAVE A REPLY

Please enter your comment!
Please enter your name here