ការនេសាទត្រីច្រើនហួសហេតុអាចធ្វើឲ្យប្រជាជនអាហ្វ្រិកខាងលិចរាប់លាននាក់ខ្វះត្រីបរិភោគ

0
217

ក្រុមអ្នកធ្វើសកម្មភាពដើម្បីបរិស្ថានបានធ្វើការព្រមានថាកានេសាទនិងការនាំចេញត្រីច្រើនហួសហេតុរាប់ទាំងការនេសាទត្រីសម្រាប់ចម្រាញ់យកខ្លាញ់ផងអាចនឹងធ្វើឲ្យប្រជាជនអាហ្វ្រិកខាងលិចប្រមាណ៣០លាននាក់ខ្វះខាតត្រីសម្រាប់បរិភោគក្នុងរយៈពេលមួយឆ្នាំៗ។របាយការណ៍របស់អង្គការGreenpeace Africa and the Netherland​ បានអំពាវនាវឲ្យបណ្តារដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងលិចបញ្ឈប់ដំណើរនេសាទត្រីដ៏គំហុកបែបនេះជាបន្ទាន់។របាយការណ៍បានបញ្ជាក់ថា ឧស្សាហកម្មនេសាទត្រីនៅបណ្តាប្រទេសអាហ្រ្វិកខាងលិចភាគច្រើនគឺនាំចេញទៅកាន់ប្រទេសអឺរ៉ុបនិងអាស៊ីដែលទំនិញនេះសម្រាប់យកទៅប្រើប្រាស់ជាចំណីបម្រើឲ្យការចិញ្ចឹមត្រីធំៗ ជាអាហារឬកែច្នៃជាប្រេងសម្រាប់បម្រើឲ្យការសំអាងខ្លួនជាដើម។របាយកាណ៍ដដែលនេះបានបានបញ្ជាក់ទៀតថា ឧស្សាហកម្មនសាទនេះបានធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ដែលរស់នៅតាមឆ្នេរសមុទ្រនិងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់សន្តិសុខស្បៀងសម្រាប់ប្រជាជននៃប្រទេសមូរីតានី សេណហ្កាល់ ហ្គាំប៊ី ម៉ាលីនិងប្រទេសបួគីណាហ្វាសូ៕ប្រែសម្រួល៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here