អ្នកក្លាហាន​ជិះ​ម៉ូតូ​មក​កា ប់​គេ​ដល់​កន្លែង គេ​គ្នា​ព្រួត​វាយ​វិញ​បណ្តាល​ឲ្យ​ស្លា ប់​ម្នាក់​

0
327

​ភ្នំពេញៈ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មក​កាប់​លើ​មនុស្ស​មួយក្រុម ទៀ​តែ​ល​កំពុង​ផឹកស៊ី​បណ្ដាល​ឲ្យ​រងរបួស តែ​ត្រូវបាន​បុរស​មួយក្រុម​ខាង​រងគ្រោះ ព្រួត​គ្នា​វាយតប​ទៅវិញ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍ ហិង្សា​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​យប់​ថ្ងៃទី​២៤ ខែមិថុនា ស្ថិត​ក្នុងភូមិ ត្រពាំង​ចេក សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បុរស​ដែល​ស្លាប់​ឈ្មោះ ហែម សុ​គុន្ធ អាយុ​៤១​ឆ្នាំ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ និង ជនរងគ្រោះ​រងរបួស​ធ្ងន់​ឈ្មោះ​ង៉ោ អាយុ​ជាង​២០​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ជិត​កន្លែង កើតហេតុ​កំពុង​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុម​បង្ក​មាន​គ្នា ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ផ្លាក លេខ​បានមក​កាត់មុខ​មនុស្ស​មួយក្រុម​ទៀត កំពុងតែ​ផឹកស៊ី​។​មិនដឹង​ជាមាន​រឿង​អ្វី​ជាមួយគ្នា​ជិះ​ចូលទៅ​បន្ទប់​ជួល​ដែល​នៅក្នុង​មួយសន្ទុះ​ជិះ​ចេញមក​វិញ​មាន​កាន់​ដាវ​នៅ​នឹង​ដៃ​មក​កាប់​លើ​មនុស្ស​មួយក្រុម​ទៀត​កំពុង​ផឹកស៊ី​បណ្ដាល ឲ្យ​ឈ្មោះ​ង៉ោ​រងរបួស​ហើយ​ក្រុម​ម្ខាង​ទៀត​ក៏​វាយតប​គ្នា​ទៅវិញ ទៅមក​បណ្ដាល​ឲ្យ​ជនបង្ក​រងរបួស​ធ្ងន់​ធ្ង​រ​រហូតដល់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​និង​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​ជ័យ​ចុះមក​ចំណុចកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​យកទៅ​សាកសួរ​បន្ត​និង​ចាត់ការ​តាម​នីតិវិធី ៕​/PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here