លោកយាយអាយុ១០៦ឆ្នាំទៅហើយនៅតែអាចសំដែងការរាំរបាំបានគួរឲ្យស្ងើចសរសើរ

0
109

លោកយាយដែលមានឈ្មោះEileen Kramerមានព្រះជន្មដល់ទៅ១០៦ឆ្នាំទៅហើយ ប៉ុន្តែមានកាយវិការនិងសកម្មភាពរស់រវើកគួរមិនឲ្យជឿសោះឡើយ។លោកយាយបានសរសេនៅក្នុងបណ្តាញសង្គមពីទីក្រុងស៊ីតនីដោយបានរៀបរាប់ថា ក្រោយពីបានរស់នៅឯបរទេសអស់រយៈពេលជាច្រើនឆ្នាំលោកយាយបានសម្រេចចិត្តមករស់នៅទីក្រុងស៊ីតនីនៃប្រទេសអូស្ត្រាលីដែលជាស្រុកកំណើតរបស់លោកយាយវិញនៅអាយុ៩៩ឆ្នាំ។

តាំងពីពេលនោះមកលោកយាយបានចូលរួមនៅក្នុងក្រុមសំដែងសិល្បៈដោយបានសំដែងថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមជាច្រើនលើក ច្រើនសារដោយបង្ហាញនូវកាយវិការដ៏ប៉ិនប្រសប់និងរស់រវើកបំផុត ព្រមទាំងភាពរំជើបរំជួលរបស់លោកយាយ ដែលធ្វើឲ្យលោកយាយមានអាយុវែងបែបនេះ នោះគឺ ៖ការរាំរបាំនេះឯង។លោកយាយKramerដែលនៅតែសំដែងការរាំរបាំរហូតមកដល់សព្វថ្ងៃនេះបាននិយាយថា លោកយាយបានធ្វើចលនាតាមរយៈការរាំប្រកបដោយមនោសញ្ចេតនាជាពិសេសគឺការធ្វើឲ្យមានចលនារស់រវើកនៅរាងកាយផ្នែកខាងលើ ដែលមានលក្ខណៈបែបនាដសាស្ត្រ។។លោកយាយបានបញ្ជាក់ទៀតថា៖

ចាប់តាំងពីខ្ញុំមករស់នៅទីក្រុងស៊ីតនីវិញ ខ្ញុំពិតជាមានការរវល់ខ្លាំងមែនទែន។ខ្ញុំបានឡើងសំដែងក្នុងឈុតរបាំធំៗចំនួន៣ដងរួចមកហើយនៅឯវិទ្យាស្ថានNIDA( The National Institute for Dramatic Art)។ក្រៅពីនេះ ខ្ញុំក៏ធ្លាប់បានចេញទៅសំដែងនៅកន្លែងជាច្រើនទៀត រមទាំងការចូលរួមសំដែងខ្សែភាពយន្តដែលមានបង្ហាញឆាកឈុតរបាំផងដែរ ព្រមទាំងសរសេរសៀវភៅបាន៣ក្បាលទៀតផង។អីឡូវនេះក៏មានបញ្ហាអ្វីដែរ ប្រសិនបើមានអ្នកណាមួយត្រូវការឲ្យខ្ញុំទៅសំដែងជូនពួកគេទស្សនាទៀតនោះ។

នៅពេលដែលមាននរណាម្នាក់សួរទៅគាត់អំពីអាយុនិងឋាមពលក្នុងខ្លួនរបស់គាត់និងអាថ៌កំបាំងរបស់លោកយាយដែលអាចសំដែងរបាំបានល្អនៅក្នុងវ័យចាស់ជរាបែបនេះ នៅលោកយាយKramerបានតបទៅវិញថា ៖អត់បញ្ហាអ្វីទេ។និយាយពីចំណាស់និងពីអាយុឬ? ទេ…ខ្ញុំមិនទាន់ចាស់ទេ។ខ្ញុំនឹងរស់នៅទីនេះបន្តទៀតនិងបន្តសិក្សាឬធ្វើនូវរឿងអ្វីៗសព្វបែបយ៉ាងជាច្រើនទៀត។សូមគឹតថាយើងនៅតែក្មេងដដែលទេ។សូមមានអារម្មណ៍បែបនេះ។ខ្ញុំមិនខ្វលទេចំពោះអ្នកណាថាខ្ញុំចាស់ហើយ។ខ្ញុំនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដូចដែលខ្ញុំធ្លាប់បានធ្វើកាលពីខ្ញុំនៅក្មេងអីចឹង៕ប្រែសម្រួល៖ ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here