ព្រីត​នី ស្ពៀ​នឹង​ឡើង​តុលាការ​តតាំង​ជាមួយ​ឪពុក​បង្កើត ជុំវិញ​រឿង​ដែល​គាត់​បញ្ជា​នាង​ឆ្វេងៗ​ស្តាំៗ​

0
95

ស្ថិតក្រោម​អាណាព្យាបាល​ស្រប​ច្បាប់​ដ៏​ចម្រូងចម្រាស​ចាប់តាំងពី​ឆ្នាំ ២០០៨ តារាចម្រៀង​ប៉ុប​អាម៉េរិក​នាង ព្រីត​នី ស្ពៀ គ្រោង​នឹង​ឡើង​តុលាការ​នៅ​ក្រុង​ឡូ​ស​អេន​ជេ​ឡេស​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​សមរភូមិ​ផ្លូវច្បាប់​តតាំង​នឹង​ការ​ឃុំគ្រង​របស់​ឪពុក​នាង​មក​លើ​កិច្ចការ​របស់​នាង​។​

​ហិរញ្ញវត្ថុ​និង​ជីវិត​ផ្ទាល់ខ្លួន​របស់​តារា​ស្រី​វ័យ ៣៩ ឆ្នាំ​រូប​នេះ​ត្រូវបាន​គ្រប់គ្រង​ភាគច្រើន​ដោយ​លោក ជេ​មី ស្ពៀ ចាប់តាំងពី​ការបែកបាក់​ទំនាក់ទំនង​ឪពុក​កូន​នេះ​ល្បី​ជា​សាធារណៈ​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន ជាហេតុ​នាំ​ឱ្យ​អ្នកគាំទ្រ​គួរ​ឱ្យ​ស្រលាញ់​មួយចំនួន​របស់​នាង​ចាប់ផ្តើម​យុទ្ធនាការ “​រំដោះ​ព្រីតនី​” តាម​អន​ឡាញ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​នាង​ស្ពៀក​ម្រ​នឹង​និយាយ​ដោយ​ផ្ទាល់​ណាស់​អំពី​បញ្ហា​គ្រួសារ​នៅ​គ្រា​នោះ ប៉ុន្តែ​នាង​នឹង​មាន​ឱកាស​និយាយ​រឿង​នេះ​ទៅ​កាន់​ចៅក្រម​ពី​ចម្ងាយ​តាមរយៈ​បណ្តាញ​អ៊ី​ន​ធឺ​ណេត​នៅ​ថ្ងៃ​ពុធ​នេះ​។​

​មេធាវី​របស់​នាង លោក សាមូ​អែល អ៊ីង​ហាម បាន​និយាយ​កាលពី​ខែ​មេសា​ថា “​ព្រីត​នី​ចង់​និយាយ​ទៅកាន់​តុលាការ​ដោយ​ផ្ទាល់​” ដោយ​មិន​បញ្ជាក់ថា​ហេតុអ្វី​បាន​ជា​តារាចម្រៀង​រូប​នេះ​ចង់​ស្តាប់​ដោយ​ផ្ទាល់​ពី​ចៅក្រម ប្រេន​ដាន់ ផេននី នោះទេ​។​

​ប៉ុន្តែ​គេ​រំពឹង​ថា​ព្រីតនី​ចង់​ដោះស្រាយ​លក្ខខណ្ឌ​នៃ​សិទ្ធិ​អាណាព្យាបាល​របស់​នាង​ហើយ​ជាពិសេស​តួនាទី​បញ្ជា​ឆ្វេង​ស្តាំ​របស់​ឪពុក​នាង ដែល​នាង​មាន​ទំនាក់ទំនង​លំបាក​ជា​មួយ​ជា​យូរ​មក​ហើយ​។​

​នាង​ស្ពៀ​បាន​ដាក់​ពាក្យបណ្តឹង​កា​លពី​ឆ្នាំមុន​ដើម្បី​ដក​ឪពុក​ចេញពី​អាណាព្យាបាល​និង​ផ្តល់​អំណាច​ផ្តាច់មុខ​ដល់​នាង​ចាប់ពី​ទ្រព្យសម្បត្តិ​របស់​នាងរ​ហូត​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​។ មេធាវី​របស់​នាង​និយាយថា នាង​ខ្លាច​ឪពុក​របស់​នាង​ណាស់​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here