សពលោកយាយម្នាក់ បានស្លាប់ក្នុងផ្ទះស្ថិតនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសាច់ញាតិកូនចៅដឹកចេញពីផ្ទះយកទៅតម្កល់នៅក្នុងវត្តដើម្បីធ្វើបុណ្យ បែរជាមានវិជ្ជមានកូវីដ១៩ ហើយត្រូវបានគ្រូពេទ្យហាមមិនឱ្យធ្វើការជួបជុំ។
លោក ស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែមិថុនានេះថា កាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា លោកយាយ សេង សៅ អាយុ ៧៨ឆ្នាំ បានទទួលមរណកាល ហើយ កូនចៅបានដឹកសពមកដំកល់ធ្វើបុណ្យនៅវត្តក្តីតាកុយ ដើម្បីធ្វើបុណ្យ លុះដល់ពេលរៀបចំប្រារព្ធពិធី អាជ្ញាធរបានសុំទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅឱ្យមកយកសំណាកសពលោកយាយស្រាប់តែវីជ្ជមានកូវីដ១៩។
គ្រូពេទ្យក៏សម្រេចឱ្យផ្អាករៀបចំពិធីបុណ្យភ្លាមៗហើយវិចខ្ចប់សពយកទៅធ្វើបុណ្យតាម បច្ចេកទេសក្រសួងសុខាភិបាល។
លោកស្រីចៅសង្កាត់វាលស្បូវ បានបន្តថាបន្ទាប់ពីរកឃើញវិជ្ជមាន លោកស្រីបានផ្សព្វផ្សាយឱ្យអ្នកពាក់ពន្ធ័ និងសពសូមមកធ្វើតេស្តជាបន្ទាន់ ចៀសវាងឆ្លងជំងឺកូវីដបន្តទៅដល់អ្នកភូមិគឺកាន់តែធ្ងន់ធ្ងរទៀត៕