យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការ BTV Cambodia នាថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១នេះ សំណង់មិនរៀបរយ ដែលនៅលើទូក ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីជា របស់ជនជាតិវៀតណាមចំនួន១៧៤១ខ្នង និងបែរហើយ ដែលអាជ្ញាធរបានរុះរើចេញ ខណៈនៅសល់តែ ៦៤ ខ្នងទៀតប៉ុណ្ណោះ នឹងត្រូវរុះរើជាបន្តបន្ទាប់ទៀតនោះ។
ក្រោយផុតថ្ងៃកំណត់គេសង្កេតឃើញថាសំណង់មិនរៀបរយនៅលើផ្ទៃទឹកទន្លេទាំងនោះបានរុះរើចេញជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តិចទៀតទន្លេកម្ពុជាស្អាតវិញហើយ។
សូមបញ្ជាក់ថា ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ ៕