សមត្ថកិច្ច​ស្រុក​បរិបូណ៌​បន្ត​ចុះ​​រុះរើ​ដំបូល​បែរ​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​នៅ​ឃុំ​ឆ្នុកទ្រូ​

0
624

កំពង់ឆ្នាំង​: ក្រុមការងារ​ចម្រុះ​ស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ បាន​បន្ត​ចុះ​ធ្វើការ​រុះរើ​ដំបូល​បែរ​ចិញ្ចឹម​ត្រី​ចំនួន​២៧​បែរ នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បន្ទាប់ពី​ពួកគេ​បាន​លួច​ធ្វើ​ជញ្ជាំង និង​ដំបូល​បែរ​ចិញ្ចឹម​ត្រី​ឡើងវិញ​បន្ទាប់ពី​ផែន ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹកបាន​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០ ។

អភិបាលរង​ស្រុក​បរិបូណ៌ លោក ផល​សុភាព បានឱ្យដឹងថា ជញ្ជាំង និង​ដំបូល​បែរ​ចិញ្ចឹម​ត្រី​ប្រមាណ​៧០​ភាគរយ ត្រូវធ្វើ​ការរុះរើ​អស់ ដោយនៅ សល់​ប្រមាណ​ជា​៣០​ភាគយ​ទៀត​នឹង​បន្ត​រុះរើ​នៅ​ថ្ងៃទី​២៤ ខែមិថុនា នេះ ឱ្យអស់​ទាំងស្រុង​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here