តុលាការ ចោទប្រកាន់ តារា​សម្ដែង អេ​ន​វីន ពីបទ​ហិង្សា ដោយ​សហព័ទ្ធ អាច​ប្រឈម ជាប់ពន្ធនាគារ រហូត​៥​ឆ្នាំ​

0
186

ភ្នំពេញ​៖ តំណាង​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ បានសម្រេច​ចោទប្រកាន់ តារា​សម្ដែង “​អេ​ន​វីន​” ពីបទ​ហិង្សា ដោយ​សហព័ទ្ធ តាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ រួច​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្តតាម​នីតិវិធី​។​

​យោងតាម​មាត្រា ២២២ បើ​តុលាការ រកឃើញថា ជនដៃដល់ បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់ មែន​នោះ អ្នកប្រព្រឹត្ត នឹងត្រូវ​ជាប់ពន្ធនាគា​រ ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល​។​

​មាត្រា​២២២ នៃ​ក្រមព្រហ្មទណ្ឌ ចែងថាៈ “​អំពើហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ អ​នីតិ​សង្វាស​ជន ត្រូវ​ផ្ដ​នា​ទោស ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល កាលបើ​អំពើហិង្សា​នោះ ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ អ​នីតិ​សង្វាស​ជន របស់​ជនរងគ្រោះ​”​។​

​តារា​សម្ដែង អេ​ន​វីន ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ ចាប់ខ្លួន​បញ្ជូនមក​តុលាការ ពាក់ព័ន្ធ​នឹង​អំពើ ហិង្សា លើ​កំណាន់ចិត្ត ឈ្មោះ សុទ្ធ ក​ញ្ច​កា ដែលជា​ស្ត្រី​មេម៉ាយ ដោយ​ប្រើ​ខ្សែក្រវាត់​។ ដំបូង​ឡើយ ពេល​សមត្ថកិច្ច បញ្ជូន អេ​ន​វីន មក​តុលាការ គេ​កត់សម្គាល់ឃើញ មាន​គូកន​របស់ អេ​ន​វីន ច្រើន​នាក់ បានមក យក​អាវ ក្រមា បិទបាំង​កុំឱ្យ​អ្នកកាសែត ថតរូប​ច្បាស់​ពេក​៕/V​-PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here