បុរសវ័យ ៦៩ឆ្នាំម្នាក់ ដែលមានជំងឺទឹក នោមផ្អែម ហើយក្រុមគ្រួសារបាន ព្យាបាលនៅ ផ្ទះបែរ ជាស្លា.ប់ ដោយមានវិជ្ជមានកូវីដ១៩។
យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង.៤០នាទីយប់ថ្ងៃទី២១ ខែមិថុនានេះ ក្រុមគ្រូពេទ្យបង្អែក.ខណ្ឌមានជ័យបានចុះទៅ យកសំណាកស.ព បុរសវ័យ ៦៩ឆ្នាំ ឈ្មោះ កង ពេជ្រ
ស្នាក់នៅផ្ទះលេខ ១៦០ផ្លូវលំក្រុមទី១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ.ទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញបាន ដេក.ស្លា.ប់ នារសៀលថ្ងៃដដែល។ លុះគ្រូពេទ្យពិនិត្យសំណាក ស្រាប់តែវិជ្ជមានកូវីដ១៩។
លោក សេង វ៉ាន់ថា បានបញ្ជាក់ថា ស ព លោកពូ កង ពេជ្រ ត្រូវបានគ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើបុណ្យរង់ ចាំ.វេ.ចខ្ច.ប់. យកទៅបូ.ជា តាមបច្ចេកទេសក្រសួងសុខាភិបាល។ ចំណែកលំនៅឋាន ស.ពត្រូវបានហ៊ុមព័ទ្ធរយៈពេល១៤ថ្ងៃ៕