ភ្នំពេញ)៖ ក្មេងប្រុសអាយុ៣ខួបម្នាក់បានធ្លាក់ដាំក្បាលចូលពាងទឹកល.ង់ ស្លា.ប់ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោកាលពីម៉ោង៦ល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។
ម្ដាយក្មេ.ង រ.ង.គ្រោះបានឱ្យដឹងថា៖ កូនប្រុសដែលស្លា.ប់ ឈ្មោះសុខវុទ្ធីអាយុ៣ឆ្នាំ រស់នៅជាមួយគាត់ ឈ្មោះ ជាង អេម អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ហុក សុក អាយុ២៨ឆ្នាំ។ មុនកូនស្លា.ប់ ម្តាយបានឱ្យកូនប្រុសទៅលេងផ្ទះជីដូននៅក្បែរផ្ទះរបស់ខ្លួនឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀតដែលទើបសម្រាលបាន២ខែចំណែកប្ដីចេញទៅធ្វើការ។
ពេលធ្លាក់ភ្លៀងគាត់ជាម្ដាយទៅមើលកូននៅឯផ្ទះយាយតែមិនឃើញក៏នាំគ្នាដើររកក៏ឃើញក្មេងប្រុសល.ង់ទឹកក្នុងពាងស្លា.ប់ បា ត់ទៅហើយ។ក្រោយពិនិត្យស.ព ក្មេងរងគ្រោះរួចរាល់សមត្ថកិច្ចបានបញ្ជាក់ថា៖ ក្មេងប្រុសរងគ្រោះពិតជាស្លា.ប់ ដោយសារល.ង់ទឹកពាងប្រាកដមែន៕