រថយន្តទឹកពន្លត់អគ្គិសភ័យចំនួន៧គ្រឿងចេញប្រតិបត្តិការសង្គ្រោះ ករណីអគ្គីភ័យឆាបឆេះឃ្លាំងផ្ទុកសំបកកង់រថយន្តចាស់ៗមួយកន្លែងយ៉ាងសន្ធោសន្ធៅ

0
71

ខេត្តត្បូងឃ្មុំៈ នៅថៃ្ង ត្រង់ទី២១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីអគ្គីភ័យមួយកន្លែង លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ និងរថយន្ដទឹកពន្លត់អគ្គីភ័យ ក្រុង ស្រុក មួយចំនួនចេញពីជួយជាបន្ទាន់ ។
លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើគឺ ភ្លើងឆេះសំបកកង់រថយន្តចាស់ៗ ដែលមានទីតាំង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ដែលមានម្ចាស់
អ្នកគ្រប់គ្រងឈ្មោះ ព្រាប ចាន់ ភេទប្រុសអាយុ៥១ឆ្នាំ ជាតិខ្មៃរ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ក្នុងករណីនេះបណ្តាលឱ្យខូចខាត
ទ្រព្យសម្បត្តិ រួមមាន៖
១. ឃ្លាំងធ្វើអំពីឈើប្រក់សង្កសីទហំ ៨ម x១៨ម ខូចទាំងស្រុង ។
២. គ្រឿងឈើមួយចំនួន
៣. ទូដែកចំនួន ២គ្រឿង
៤. គ្រែចំនួន ០១គ្រឿង
៥. ប្រាក់ចំនួន ២,០០០,០០០ រៀល
៦. សៀវភៅគ្រួសា និងសំបុត្រកំណើត
ករណីខាងលើនេះ មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
លោកឧត្តមសេនីយ៍ស្នងការរងបានឱ្យដឹងទៀតថា ការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣២រថយន្ត (ក្នុងនោះរថយន្តរបស់ខេត្ត០២គ្រឿង រថយន្តស្រុកពញាក្រែក ០១គ្រឿង រថយន្តស្រុកត្បូងឃ្មុំ ០១គ្រឿង រថយន្តក្រុងសួង ០១គ្រឿង រថយន្តស្រុកតំបែរ ០១គ្រឿង រថយន្តស្រុកមេមត់ ០១គ្រឿង) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។ ហើយ
មូលហេតុទុសសេខ្សែភ្លើង ៕
សាន វិឡែម ២២.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here