យោងតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកដែលមានវិជ្ជមានកូវីដ១៩ ហើយអាចព្យាបាលនៅផ្ទះ គឺត្រូវមានស្ថានភាពដូចខាងក្រោមនេះ៖
ពុំមានរោគសញ្ញា ឬមានរោគសញ្ញាកម្រិតស្រាល (ដូចជា៖ ក្តៅខ្លួន អស់កម្លាំង ក្អក (មាន ឬមិនមានស្លេស្ម) តឹងច្រុះ ហៀរសំបោរ ឈឺបំពង់ក ឈឺក្បាល និងឈឺសាច់ដុំ)
កម្រិត Sp02 ធំជាងឬស្មើ ៩៥%
គ្មានកត្តាប្រឈម ឬហានិភ័យ (ឧ. អាយុច្រើន > ៦០ឆ្នាំ ជក់បារី ធាត់ មានជំងឺប្រចាំកាយ ដូចជា ជំងឺសសៃឈាម ឬបេះដូង ទឹកនោមផ្អែម ជំងឺសួតរុំារ៉ៃ ជំងឺតម្រងនោមរុំារ៉ៃ មានប្រព័ន្ធរាងកាយខ្សោយ ឬជំងឺមហារី។ល។)
បន្ថែមពីនេះ ផ្ទះដែលអាចសមស្របសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
មានបន្ទប់រស់នៅដាច់ដោយឡែកពីសមាជិកគ្រួសារដទៃទៀត និងបន្ទប់ទឹកដោយឡែក
អាចកំណត់ចលនាអ្នកជំងឺពីកន្លែងមួយទៅកន្លែងមួយទៀតក្នុងផ្ទះបាន
សមាជិករស់នៅក្នុងផ្ទះជាមួយអ្នកជំងឺ មិនមែនជាក្រុមប្រឈមមុខខ្ពស់នឹងជំងឺកូវីដ១៩៕