យោងតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលមានលក្ខខណ្ឌដូចខាងក្រោមនេះពេលកំពុងព្យាបាលនៅផ្ទះ គឺត្រូវបញ្ជូនទៅព្យាបាលនៅមូលដ្ឋានសុខាភិបាល។
មនុស្សពេញវ័យ មានរោគសញ្ញា៖
កំហាប់អុកស៊ីសែនក្នុងឈាម < ៩៤%
ហត់ ឬពិបាកដកដង្ហើម
ឈឺទ្រូងខ្លាំង និងភ្លាមៗ
ចង្វាក់ដង្ហើម > ២៥ដងក្នុង១នាទី
សម្ពាធឈាមស៊ីស្តូលិក < ៩០mmHg
វង្វេងស្មារតីទើបកើតមានថ្មីៗ (មិនមែនជាជំងឺចាស់វង្វេង)
បាត់មាត់បាត់ក
បញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
បញ្ជាក់៖ មានរោគសញ្ញា ១ ក្នុងចំណោមសញ្ញាទាំងអស់នេះ ត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យ
កុមារ មានរោគសញ្ញា៖
កំហាប់អុកស៊ីសែនក្នុងឈាម < ៩៤%
ហត់ដង្ហក់ ឬពិបាកដកដង្ហើម
ដង្ហើមខ្លី ញាប់ ឮសូរចម្លែក ទ្រូងផតចូលខ្លាំង
បបូរមាត់ និងមុខឡើងស្វាយ
ឈឺទ្រូង
វង្វេងវង្វាន់
ដាស់មិនភ្ញាក់ ឬភ្ញាក់តែមិនមានប្រតិកម្មតប
ល្ហិតល្ហៃ និងប្រកាច់
មិនផឹក មិនបៅ ឬក្អែរ និងសញ្ញាខ្វះជាតិទឹក។
បញ្ជាក់៖ មានរោគសញ្ញា ១ ក្នុងចំណោមសញ្ញាទាំងអស់នេះ ត្រូវបញ្ជូនអ្នកជំងឺទៅពេទ្យ