ខេត្តត្ត្បូងឃ្មុៈ នៅព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជេីញ ចូលរួមពិធីសំណេះសំណាលនិងចែកអំណោយជូនជនពិការក្រីក្រតាមសហគមន៍ និងគ្រួសារដែលជួបគ្រោះធម្មជាតិចំនួន១៦១គ្រួសារ ក្នុងមូលដ្ឋានឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្ដមរដ្ឋមន្ត្រី វង សូត បានថ្លែងថា មន្ត្រីគឺត្រូវបំរេីប្រជារាស្ត្រ នៅតាមមូលដ្ឋានឲ្យបានត្រឹមត្រូវ និងតម្លាភាព ហេីយជាពិសេសមន្ត្រីដែលគ្រប់គ្រងកម្មវិធីឧបត្តម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កេីនការយកចិត្តទុកដាក់ ព្យាយាមបំរេីតាមតម្រូវការចុះសម្ភាសន៍ផ្ទាល់ៗ កុំរង់ចាំអស់ពេលបានចុះទៅធ្វេី ពោលគឺគ្រួសារដែលក្រីក្រពិតប្រាកដគឺទទួលបានសាច់ប្រាក់ឧបត្តម្ភនេះហេីយ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក លេីជីវភាពទូទាំងប្រទេស ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ។
បេីទោះបីកម្ពុជារងគ្រោះដោយវិបត្តិកូវីដ១៩ក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្សព្វផ្សាយ អប់រំ និងជាពិសេសនោះជួយពលរដ្ឋក្នុងរូបភាព ចែកជូនអំណោយមនុស្សធម៍ដែលជួបការរងគ្រោះធម្មជាតិខ្យល់កន្ក្រាក់ ប៉ះពាល់ផ្ទះសម្បែង ក្នុងន័យជួយសម្រួលនូវជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែល្អប្រសេីរវិញ ។
ឯកឧត្ដម វងសូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ
ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានអនាម័យ របស់ក្រសួងសុខាភិបាល បីការពារបីកុំ និងបង្កេីនការការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩តាមសហគមន៍ ខណៈកម្ពុជារកឃេីញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ បន្ទាប់មានព្រឹត្តការណ៍២០កុម្ភៈ ។
ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យក្នុងមូលដ្ឋាន ការតាមដានបញ្ហាសុខភាពជាប្រចាំ ដេីម្បីជៀសឆ្ងាយពីជម្ងឺឆ្លងដ៍កាចសាហាវមួយនេះ ៕
សាន វិឡែម