លោកគង់ សំអឿន តារាសម្តែងភាពយន្តខ្មែរដ៏មានប្រជាប្រិយភាពក្នុងទសវត្ស៦០/៧០ នៅឆ្នាំ១៩៧៤បានសម្រេចចិត្តចុះកុងត្រាជាមួយក្រុមហ៊ុនភាពយន្តHollywoodហុងកុងដើម្បីចេញទៅថតនៅហុងកុង។ប៉ុន្តែនៅពេលដែលលោករត់ការឯកសារចេញទៅក្រៅប្រទេសក៏ត្រូវរដ្ឋាភិបាលរបបសាធារណរដ្ឋខ្មែរតម្រូវឲ្យបង់ពន្ធច្រើនហួសហេតុ..ហើយទំរាំចរចារគ្នាត្រូវនោះគឺត្រូវអូសបន្លាយរហូតដល់ដើមខែមេសាឆ្នាំ១៩៧៥។ដោយសារតែជិតថ្ងៃចូលឆ្នាំខ្មែរ លោកគង់ សំអឿន បានសម្រេចចិត្តនៅជួបជុំគ្រួសារដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរសិន ហើយចាំចេញដំណើរទៅក្រៅប្រទេសថតភាពយន្តឲ្យក្រុមហ៊ុនHollywood។ជាអកុសលថ្ងៃ១៧មេសាឆ្នាំ១៩៧៥ ពួកប៉ុលពត បានវ៉ៃចូលភ្នំពេញ ហើយបានជម្លៀសប្រជាពលរដ្ឋខ្មែរចេញពីទីក្រុងភ្នំពេញ។លោកគង់ សំអឿន បានចេញទៅរស់នៅស្រុកស្អាង ខេត្តកណ្តាល..ហើយត្រូវពួកប៉ុល ពត ចាប់ឃុំឃាំងនៅមន្ទីរ១៥ កោះគរ..តាមពត៌មានពីក្រុមគ្រួសារលោកគង់ សំអឿន ត្រូវប៉ុលពតសម្លាប់នៅទីនោះ….។