ដោយយកគម្រូតាមគំនូររបស់លោក Leonardo da Vinci ឈ្មោះ The Last Supper និទានពីការសោយអាហារចុងក្រោយរបស់ព្រះយេស៊ូ ក្រុមបណ្តាញផ្សព្វផ្សាយសង្គមចិន Sina Weibo បានកែតួអង្គទាំងប៉ុន្មានទៅជាសត្វមួយចំនួនតំណាងអោយក្រុមប្រទេសអ្នកមានទាំង ៧ G7 បូកបញ្ចូលថែមទាំងអូស្ត្រាលី និង ឥណ្ឌា ផង ។ នៅក្នុងរូបដើមដែលមានចំណងជើង The Last Supper នេះ ពួកគេបានកែជា The Last G7 ហើយដូរតួព្រះយេស៊ូ ទៅជា ឥន្ទ្រី ដែលកំពុងយកក្រដាសកិតលាមកបោះចេញជាដុល្លារដែលចង់និយាយពីបំណុលកាន់តែធំទៅៗរបស់សហរដ្ឋអាមេរិក ។ នៅលើតុមាននំមួយដែលមានផែនទីប្រទេសចិន ដោយការប្រជុំក្រុម G7 កន្លងទៅបានយកការទប់ទល់ចិនកុំអោយមានការលូតលាស់ធំបានជាប្រធានបទសំខាន់ ។ ជប៉ុនដែលតំណាងដោយរូបកញ្ជ្រោង កំពុងចាក់ភេសជ្អៈពីក្នុងប៉ាន់ដែលមានសញ្ញា នុយក្លេអ៊ែ គឺនិយាយពីការសម្រេចរបស់ជប៉ុនដែលបានបង្ហូរទឹកមានសារធាតុនុយក្លេអ៊ែរពីរោងចក្រ Fukushima ចូលទៅក្នុងសមុទ្ទ ។ សត្វកកេរឈើ Beaver តំណាងអោយកាណាដា កាន់រូបតុក្កតាមួយដែលតំណាងអោយការឃា់ត់ខ្លួនប្រធានហិរញ្ញវត្ថុក្រុមហ៊ុន HUAWEI គឺអ្នកស្រី Meng Wanzhou ។ ដំរីលុតជង្គង់ព្យួរសេរ៉ូម តំណាងអោយឥណ្ឌា ដែលកំពុងត្រូវមេរោគកូវីដ១៩ ដែលកំពុងវាយលុកប្រទេសនេះ ។ សត្វ Kangaroo តំណាងអោយអូស្ត្រាលីលូកដៃយកដុល្លារក្នុងពេលដែលអង្គុយជិតសេរ៉ូមបិទទង់ជាតិចិន បង្ហាញពីការប្រឹងចង់ដើរតាមអាមេរិកក្នុងពេលដែលសេដ្ឋកិច្ចខ្លួនពឹងផ្អែកខ្លាំងលើចិន ។ នៅមុខតុ គេឃើញមានកង្កែបមួយដែលមានលុយពេញដៃហើយចង់ឡើងតុនឹងគេ ចង់និយាយពីតៃវ៉ាន់ ៕