ពាក់ព័ន្ធនឹងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលមានការពាក់ព័ន្ធនឹងប្ដីប្រពន្ធពីរនាក់ រហូតដល់មានកាធ្វេីតេស្តអ្នកពាក់ព័ន្ធរកឃេីញករណីវិជ្ជមានចំនួន១០៤នាក់ កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ដោយឡែកនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ក្រុមឆ្លេីយតបបន្ទាន់មន្ទីសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកធ្វេីតេស្តរហ័សដោយបានប្រេីឧបករណ៍ Rapid Test Device លេីប្រជាពលរដ្ឋដែលមានការសង្ស័យពាកព័ន្ធនឹងជំងឺកូវីដ-១៩ នៅចំនុចមុខផ្សារ បានលុង ស្ថិតក្នុងភូមិជ័យជនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ហេីយអ្នកដែលបានយកសំណាកមានចំនួន៦៨នាក់ ក្នុងនោះវិជ្ជមានចំនួន ០៨នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ ក្មេង០២នាក់/ស្រី០១នាក់។
ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានអះអាងទៀតថា មនុស្សទាំង០៨នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។
ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដទៀតថាសម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម៕