ក្រសួងសុខាភិបាល ប្រកាសចំនួនអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៦៩៨នាក់ ខណៈអ្នកជាចំនួន ៩៩៤នាក់

0
29

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦៩៨នាក់ថែមទៀត ដែលភាគបំផុតជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៩៩៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងទាំង៦៩៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៨៨នាក់, ខេត្តបន្ទាយមានជ័យ ៤៣នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តតាកែវ ៣នាក់, ខេត្ដពោធិ៍សាត់ ២នាក់, ខេត្តកណ្តាល ៧២នាក់ និងខេត្តព្រះសីហនុ ១៦នាក់។ ខណៈម្នាក់ទៀត ជាពលករមកពីប្រទេសថៃ។

សម្រាប់អ្នកជាសះស្បើយទាំង ៩៩៤នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៨យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១១,៧៦១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១១,២១០នាក់, អ្នកជាសះស្បើយចំនួន ៤,៦៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦,៩៦៨នាក់, អ្នកស្លា ​​​ប់​ចំនួន ៨៨នាក់ និងអ្នកជំងឺកូវីដ១៩ ស្លា ប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here