មូលហេតុអ្វីបានជាត្រីកាម៉ុងថយប្រវែង

0
275

អ្នកឯកទេសខាងសមុទ្ទបានអោយដឹងថា ក្នុងរយៈពេល ១០ ឆ្នាំនេះ ត្រីកាម៉ុងអាយុ ១ ឆ្នាំ បានថយពីប្រវែង ១៣ សង្ទីម៉ែត្រ មកនៅត្រឹមតែ ១០ សង្ទីម៉ែត្រ ហើយ ទម្ងន់របស់វាត្រូវបានចែកជា ៣ ។ ការចុះថយទំហំ និង​ ទម្ងន់ នេះ មានឥទ្ធិពលទៅលើអាយុរស់នៅរបស់ត្រីនេះផងដែរ ( ពីដើមត្រីនេះអាចរស់នៅ ២ ទៅ ៣ ឆ្នាំ តែបច្ចុប្បន្ននេះ អាយុរបស់ពួកវានៅត្រឹមតែជាង ១ ឆ្នាំប៉ុននោះ ) ។ បម្រែបម្រួលរបស់ត្រីប្រភេទនេះ ត្រូវបានអ្នកស្រាវជ្រាវខាងសមុទ្ទអោយដឹងថា គឺពួកប្លង់តុងដែលពួកត្រីនេះសុីជាអាហារបានថយទំហំដែរ ។ ការថយទំហំនៃប្លង់តុងគឺបណ្តាលមកពីកំណើនកម្តៅនៃទឹកសមុទ្ទ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here