ជ្រូកមួយក្បាលដែលបានក្លាយជានិម្មិតរូបជាតិចិនបន្ទាប់ពីនៅមានជីវិតក្រោយជាប់ក្នុងគំនរបាក់បែកនៃអាគារដួលរលំដោយសារការរញ្ជួយដីខ្លាំងនៅឆ្នាំ២០០៨នោះ បានងាប់នៅអាយុ១៤ឆ្នាំ។
ជូ ជាំង ឬ”ជ្រូកខ្លាំង»បានល្បីឈ្មោះបន្ទាប់ពីត្រូវបានគេរកឃើញនៅមានជីវិតក្រោយរញ្ជួយដីកំលាំង៧,៩រិច្ឆទ័រនៅខេត្តស៊ីឈ័នកាលពីថ្ងៃ១២ ឧសភាឆ្នាំ២០០៨។រញ្ជួយដីពេលនោះបានសម្លាប់ឬធ្វើអោយបាត់ខ្លួនមនុស្សជិត៩០.០០០នាក់ ហើយរឿងរ៉ាវអព្ភូតហេតុរបស់ជ្រូកដែលនៅមានជីវិតដោយសារតែស៊ីធ្យូងមួយបាវនិងផឹកទឹកភ្លៀង ត្រូវបានអបអរជាថានិមិត្តរូបញ៉ាំងទឹកចិត្តមួយនៃឆន្ទៈរបស់អ្នកនៅមានជីវិត។
សាក្សីបាននិយាយថា ជ្រូក ជូជាំង បានស្រកទម្ងន់ខ្លាំងពេលវាត្រូវសង្គ្រោះចេញពីគំនរបាក់បែកនៃអាគារ ដែលនាំអោយគេមើលទៅដូចជាពពែមួយក្បាល។
សារមន្ទីរមូលដ្ឋានមួយនៅជិតក្រុងឈឹងឌូបានសុំទិញជ្រូកល្បីល្បាញនេះក្នុងតំលៃ៣.០០៨យ័យ(៤៥០ដុល្លារ) និងបានរក្សាទុកវាជាវត្ថុទាក់ទាញទេសចរ។សារមន្ទីរបាននិយាយថា «វាក្លាយជាចាស់ជរានិងហត់ហេវអស់កម្លាំងកាលពីយប់ថ្ងៃពុធ។
កាសែតThe Global Timesបាននិយាយថា «បើនិយាយពីមនុស្ស វាដូចមនុស្សអាយុ១០០ឆ្នាំ»។
ព័ត៌មានស្តីពី”ជ្រូកខ្លាំង”ងាប់នៅលើបណ្តាញសង្គមWeiboរបស់ចិនបានទាក់ទាញអ្នកចូលមើលជិត៣០០លានគិតត្រឹមពាក់កណ្តាលថ្ងៃព្រហស្បតិ៍ និងបន្តកើនឡើងយ៉ាងលឿន៕
ប្រភព:រស្មីកម្ពុជា