មានធិនហ្នឹងទៀត ?វ៉ាក់សាំង Sinovacចំនួន ៦៥ដប ត្រូវបានកងរាជអាវុធហត្ថខេត្តកោះកុងបង្ក្រាប

0
119

កោះកុង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១
វេលាម៉ោង ១៦.០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោក វ.ទោ នួន វុត្ថា មេបញ្ជាការរង អ.ហ.ក.ក សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ប្រុស ៖
១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ ។
២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ និងចាប់យកវត្ថុតាងរួមមាន ៖រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល,សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here