ភ្នំពេញ៖ ចំណងស្នេហ៍បុរសរូបសង្ហា លោកយឹត មាសឧស្សាហ៍ ហៅអេដវីន និងអ្នកមេម៉ាយកូន២ អ្នកនាង Panhchaka ដែលជាអតីតប្រពន្ធថៅកែ LD នោះ កាលពីកន្លងទៅហាក់បង្ហាញនូវភាពផ្អែមល្ហែម ដូចគ្មានឧបសគ្គ និងប្រេះឆា ឡើយ។
ភាពរកាំរកូសក្នុងគ្រួសារតារាសម្ដែងប្រុស អេដ វីន បានបង្ហាញថាកាន់តែធ្ងន់ធ្ងរ ឬដើរជិតដល់ផ្លូវបំបែកលើវិថីស្នេហាដ៏ផ្អែមល្ហែមចាក់ទឹកមិនលិចមួយរយៈខ្លីជាមួយអ្នកមេម៉ាយកូន២ សុទ្ធ បញ្ចការ។ ជ.ម្លោះ ញឹកញាប់កើតចេញពីអ្នកទាំងពីរកាលពីពេលថ្មីៗ ត្រូវបានភាគីម្ខាងៗបើកកកាយតាមបណ្ដាសង្គម ប៉ុន្តែក្រោយមកពួកគេតែងតែត្រូវរ៉ូវគ្នាវិញ។
ដោយឡែកនៅថ្ងៃទី១៧ ខែមិថុនា អ្នកនាងបញ្ចការ បានបង្ហោះរូបភាពបន្ថែម និងខ្លឹមសារ តែត្រូវលោកអេដវីដ វា.យ.ដំ ជ្រំធា.ក់កន្លងមក យ៉ាងដូច្នេះថា៖
ឈឺ ? អត់ទេ អត់ឈឺទេបុិននឹង តែអីដែរឈឺបំផុតគឺ ឈឺចិត្ត ឈឺបេះដូង ឈឺចា.ប់ ស្ទើរស្លា.ប់ មនុស្សដែរខ្ញុំស្រលាញ់បំផុត លើសជីវិត អ្វីក៏ហ៊ានលះបង់ដើម្បីនៅជិតគ្នា បែរជាហ៊ានលើកដៃវា.យ ខ្ញុំដូចសត្វធា.តុ !
ប៉ុន្មានថ្ងៃកើតហេតុភ្លាម ញុំពិតជាមិនចង់យករូបបែបនេះ យកមក post ទេ ព្រោះពេលចង់សសេរហើយ ខ្ញុំសសេរទៅមុខអត់រួចទេ ព្រោះបេះដូងខ្ញុំឈឺខ្លាំ.ង ទឹកភ្នែ.កខ្ញុំហូរខ្លាំ.ងទប់មិនជាប់ទេ !
សាកបិតភ្នែកស្រម៉ៃមើល សាកស្រម៉ៃ មើល ពេល ដែរគេបិតទ្វារជិត មិនអោយនាក់ណាចូលមកជួយ ហើយដកខ្សែរ.ក្រវ៉ា.ត់ ទំហំបុិន 3 ម្រាមដៃ វា.យ ក្បាលញុំ ប្រហែល 10 ដង វា.យយក វា.យយក មិនដកដៃ ពេលនោះខ្ញុំឈឺពេ.ក ក៏យកដៃរង ហើយ គេមិនឈប់ទេ គេមកវា.យ ខ្លួនខ្ញុំថែមគ្រប់កន្លែង រហូតខ្ញុំ រត់ទៅគន្លាតពូក លើកដៃសំពះគេ
“ បងអើយ ឈប់វា.យអូនទៅ អូនឈឺណាស់ អូនអត់ខុសជាមួយបងទេ មិចបងមិនជឿអូន
“ តែគេមិនឈប់ដដែល គេវា.យយកវា.យយកទៀត រហូត ខ្ញុំគាំង ខ្ញុំស្ទះ គេក៏ឈប់មួយភ្លែត ហើយ គេឃើញខ្ញុំងើបមក គេក៏បោចសក់ ខ្ញុំអូស ទំលាក់ពីលើជណ្តើរ ហើយក្បាលខ្ញុំ បោ.កទៅនឹងជញ្ជាំង មួយទំហឹង ខាងក្រោយ ហើយ គេ ចា.ប់.បោ.កខ្ញុំ ផ្ទប់នឹងឥដ្ធ ហើយខ្ញុំនៅតែយំសំពះ អង្វរគាត់ “ បងអើយឈប់ទៅ អូនឈឺណាស់
“ តែគេមិនស្តាប់ នៅតែដដែល វា.យរហូតខ្ញុំស្រងល់ គេក៏ចា.ប់អូសខ្ញុំឡើងម៉ូតូ ទៅផ្ទះខ្ញុំមួយទៀត ដែលកូនខ្ញុំនៅទីនោះ !!! សុំនិយាយបុិននឹង…ចាំអារម្មណ៏ស្ងប់តិច ចាំពន្យល់សាច់រឿងហេតុអីទៅជាអញ្ចឹង ….ហើយពេលនេះខ្ញុំគ្រាំក្នុង ក្បាលខ្ញុំយប់ឡើង ឈឺរហូតយំ គេងមិនលក់2 ថ្ងៃហើយ ៕