បុរស​ម្នាក់​ដែល​រំលោភ​កូនស្រី​អាយុ​ប្រាំបី​ឆ្នាំ ចាប់ខ្លួនបាន​ហើយ

0
541

កំពង់ឆ្នាំង​:​ នគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​តាម​ប្រមាញ់​រហូត​ឃាត់ខ្លួន​បុរស​ម្នាក់​ហើយ​នៅ​ថ្ងៃទី​១៧​មិថុនា​នេះ បន្ទាប់ពី​ជននេះ​បានគេច ខ្លួន​មួយរយៈ​។ បុរស​នេះ​ជាប់​សង្ស័យ​រំលោភ​កូនស្រី​វ័យ​៨​ឆ្នាំ​របស់ខ្លួន​នៅ​ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មានជ័យ​។​

​ប្រភព​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សេង ច​ន្ធី អាយុ​២៨​ឆ្នាំ​រស់នៅ ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ។ ជននេះ​បាន​រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​ប្រាំបី​ឆ្នាំ រហូត​បានសម្រេច​។ ក្រោយពី​ធ្វើ​សកម្មភាព​ក៏​គេចខ្លួនបាត់​។​

​ក្រោយពី​ជនសង្ស័យ​បានគេច​ខ្លួន​នគ​បាល​ការិយាល័យ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សាមគ្គី​មានជ័យ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នា​ឆ្មារ​និង​កម្លាំង​ប្រជា​កា​ពារ​ភូមិ​ខ្នា​កណ្តាល​បានធ្វើការ​ស្រាវជ្រាវ​ឃ្លាំមើល​រហូត​ចាប់ខ្លួនបាន​នៅ​ម៉ោងជាង​៣​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧​មិថុនា​។​

​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ពិតប្រាកដ​មែន ។ ក្រោយ​ការសាកសួរ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ បន្តទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្ត​៕​/PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here