ប៉ាគីស្ថានរកឃើញអ្នកស្លា ប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ ជាង២០០នាក់ជាលើកដំបូង ខណៈវិធានការបិទខ្ទប់កំពុងស្ថិតក្រោមការពិចារណា

0
32

(អីស្លាម៉ាបាត)៖ អាជ្ញាធរសុខាភិបាលប៉ាគីស្ថាន នៅថ្ងៃពុធនេះបានប្រកាសពីការរកឃើញអ្នកស្លា ប់ដោយសារ COVID-19 ច្រើនជាង២០០នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះជាលើកដំបូង គិតចាប់តាំងពីការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលប៉ាគីស្ថាន ពេញមួយថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ចំនួន ២០១នាក់បានស្លា ប់នាំឱ្យអ្នកស្លា ប់សរុបកើនដល់ ១៧,៥៣០នាក់។ កាលពីថ្ងៃ២៣ ខែមេសា ប៉ាគីស្ថានបានរាយការណ៍ពីអ្នកស្លា ប់ច្រើនបំផុត ១៥៧នាក់។ បន្ថែមពីលើនេះអ្នកឆ្លងថ្មី ៥,២៩២នាក់ក៏ត្រូវបានរាយការណ៍ផងដែរពេញមួយ ថ្ងៃអង្គារដូចគ្នា ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ៨១០,២៣១នាក់ ខណៈ៧០៤,៤៩៤នាក់ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងករណីឆ្លង និងស្លា ប់ រដ្ឋាភិបាលប៉ាគីស្ថានអះអាងថាអាចនឹងចាត់វិធានការរឹតត្បិតនានា ក្នុងនោះរួមមានទាំងការបិទខ្ទប់បន្ថែម ដើម្បីទប់ស្កាត់ COVID-19។ រដ្ឋាភិបាលប៉ាគីស្ថានមកទល់នឹងពេលនេះបានចាក់វ៉ាក់សាំងជូនប្រជាជនបានត្រឹមតែ២លាននាក់ប៉ុណ្ណោះ ហើយកំពុងស្វះស្វែងរក ទិញវ៉ាក់សាំងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here