រឿងរ៉ាវមួយចំនួនមុនលោកបៃដិនជួបជាមួយលោកពូទីននៅប្រទេសស្វីស

0
73

លោកប្រធានាធិបតីអាមេរិក Biden​ បានជួបគ្នាជាមួយលោកប្រធានាធិបតីរុស្សី Putin នៅក្នុងវីទ្បាមួយនៅក្រុងហ្សឺណែវប្រទេសស្វីស។ ការជួបប្រជុំគ្នាប្រព្រឹត្តទៅប្រហែលជា៥ម៉ោងលើបញ្ហាតានតឹងដ៏ច្រើនរវាងប្រទេសទាំងពីរដែលធ្លាក់ចុះដល់កំរឹតទាបបំផុតចាប់ពីពេលសង្គ្រាមត្រជាក់និងឆ្នាំ២០១៦មក។ គួរកត់សំគាល់ដែបច្ចុប្បន្ននេះប្រទេសទាំងពីរពុំមានតំណាងថ្នាក់ឯករដ្ឋទូតទ្បើយ។ លោក​ទូតរុស្សី Anatoly Antonovត្រូវហៅចូលប្រទេសវិញតាំងពី៣ខែមុនក្រោយលោក Buden បានហៅលោក Putin​ថា​” ឃាតករ” ហើយ​លោក​ទូតអាមេរិក John Sullivan ក៏បានចាកចេញពីក្រុងមូស្គូកាល២ខែមុនដែរ។ គេសង្ឃឹមថាលោកទូតទាំង២នឹងអាចវិលត្រទ្បប់ទៅកាន់នាទីរៀងៗខ្លួនវិញក្រោយជំនួបកំពូលនេះ។ ការប្រជុំក៏នឹងចែកជាច្រើនលើកដែរ ដោយលើកដំបូងមានការប្រជុំចង្អៀតរវាងលោកប្រធានាធិបតី Biden​ និងរដ្ឋមន្ត្រីការបរទេស Blinken ជាមួយលោកប្រធានាធិបតី Putin និងរដ្ឋមន្ត្រីការបរទេស​ Lavrov​សិន។

បន្ទាប់មកទៀតទើបមានការប្រជុំបើកទូលាយចូលរួមដោយមន្ត្រីផ្សេងៗទៀត។
របៀបវារ:នៃការប្រជុំដែលគេរំពឹងទុកមាន:
– ការលួចជ្រៀតចូល Hacking ប្រពន្ធកុំព្យូទ័រដោយមេរោគ Ransomware។
– ការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក
– បញ្ហាអ៊ុយក្រែន
– រឿង​លោក​ Navalny (អ្នកប្រឆាំងលោកពូទីន)
– ការរំលោភសិទ្ធិមនុស្ស
– ការឃុំឃាំងជនជាតិអាមេរិក និង
– ការបណ្តញអ្នកការទូត។
លោកប្រធានាធិបតីទាំងពីររូបត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានាធិបតីសហពន្ធស្វីសមុនពេលចូលប្រជុំ និងជូនពរអោយការប្រជុំប្រកបដោយជោគជ័យដើម្បីប្រទេសទាំងពីរនិងពិភពលោក។
ក្រោយការប្រជុំក៏មិនមានសន្និសីទកាសែតរួមគ្នាដែរ គឺធ្វើរៀងខ្លួន។
រឿងក្រោយឆាកមួយគឺខាងពិធីការម្ចាស់ផ្ទះបានលៃធ្វើយ៉ាងណាអោយលោកពូទីនបានចូលកន្លែងប្រជុំនិងជួបជាមួយប្រធានាធិបតីសហពន្ធស្វីសមុនលោកបាយដិន។ តាមដំណឹងថាលោកប្រធានាធិបតីស្វីសខ្លាចលោកពូទីនទ្រាំមិនបាននិងពាក្យសំដីលោកបាយដិនហើយបើកទ្វាចេញមុនការប្រជុំចប់​ ក៏លួងចិត្តថានាទ្បិកានៅក្រុងហ្សឺណែវចង់យកម៉ាកមួយណា ថ្លៃប៉ុន្មានក៏បាន: Patek Phillips Audemard Piguet Hublot Blanch Pain Piaget… កុំតែធ្វើអោយម្ចាស់ផ្ទះបាក់មុខដូចកាលលោកត្រាំជួបគឺមជុងអ៊ុននៅហាណូយ។
ដោយសារចំពេលអឺរ៉ូ2020ផង លោកពូទីនមិនសូវជាសប្បាយចិត្តប៉ុន្មានទេដោយសារត្រូវបែលហ្សិកជាប្រទេសតូចមួយលត់រុស្សី ៣-០​ក្នុងការប្រកួតយប់ថ្ងៃអាទិត្យកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here