ឯកឧត្តមខៀវ កាញារីទ្ធកោតសរសើរឯកឧត្តម ខៀវ ណាវី ដែលបានប្រឹងប្រែង ស្រាវជ្រាវ ប្រមូលចងក្រងកំណាព្យចាស់ៗ ដើម្បីយករក្សាទុកមកដល់បច្ចុប្បន្ន

0
229

ភ្នំពេញ ៖ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន បានកោតសរសើរចំពោះ ឯកឧត្តម ខៀវ ណាវី ទីប្រឹក្សាក្រសួងព័ត៌មានដែលបានប្រឹង ប្រែងស្រាវជ្រាវប្រមូលចង ក្រងកំណាព្យ រក្សាទុកមក ដល់បច្ចុប្បន្ន ដើម្បីទុកជាការរំឭកទៅដល់អនុស្សាវរីយ៍ និងជាប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយ ។

ក្នុងឱកាសទទួលសៀវភៅកំណាព្យ ដែលមានចំណង ជើងថា“កម្រងផ្កា ហុងដាសេតសង់” ចំនួន៤ពាន់ច្បាប់ ដែលជាស្នាដៃស្រាវជ្រាវចង ក្រង ដោយឯកឧត្តម ខៀវ ណាវី ទីប្រក្សាក្រសួងព័ត៌មាន និងជាអតីតអ្នកកាសែតកម្ពុជា ដែលទើបធ្វើការបោះពុម្ពហើយ នាព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មានបានមានប្រសាសន៍ថា សៀវភៅកំណាព្យនេះ គឺជាប្រយោជន៍ដ៏សំខាន់សម្រាប់សាធារណជនបានមើលពីកំណាព្យចាស់ឡើងវិញតំាងពីទស្សវត្សរ៍ឆ្នាំ១៩៨០។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា កំណាព្យនេះក៏ទុកជាការរំឭកដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលទើបទទួលមរណភាព កាលពីពេលថ្មីៗនេះ ដែលរូប ឯកឧត្តម ក៏បានចូលរួមនិពន្ធ កំណាព្យកាលពីសម័យឆ្នាំ ១៩៨៣នោះដែរ មានចំណងជើងថា សម្លេងស្គរដី។

តាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ណាវី បានឱ្យដឹងថា សៀវភៅកំណាព្យនេះ ជាប្រជុំកំណាព្យ អ្នកទើបត្រូវបានសង្គ្រោះពីឋាននរក ដែលបានដកស្រង់ ចងក្រង ប្រមូលចេញ ពីកាសែតកម្ពុជា តាំងពីឆ្នាំ១៩៨៣ ដើម្បីទុកជាការរំឭកទៅដល់អនុស្សាវរីយ៍ កាលពីគ្រានោះផង ជាការរំឭកទៅដល់អ្នកកវីនិពន្ធជំនាន់នោះផងដែរ។

កំណាព្យក្នុងសៀវភៅនេះមានចំនួន៩៧កំណាព្យ មានលក្ខណ:ជាការអប់រំ ការបំផុស ឱ្យប្រជាជនចូលរួម បង្កបង្កើន ផល និងការការពារប្រទេសក្នុងដំណាក់នោះ ។ ដូច្នេះ ការដែលរៀបចំចងក្រងបោះពុម្ពសៀវភៅនេះឡើង ទុកជាអនុស្សាវរីយ៍ និងការចងចាំរបស់បណ្តាយុទ្ធមិត្ត ក្នុងសមរភូមិសតិអារម្មណ៏ ហើយជាការរំលឹកពីតឋភាព សង្គមតាំងពីសម័យនោះផងដែរ៕

ប្រភព : ក្រសួងព័ត៌មាន

LEAVE A REPLY

Please enter your comment!
Please enter your name here