មីស៊ីលសង្វៀនថ្មីសម្រាប់អ្នកខ្លាំងមកពីគ្រប់ទឹសទី

0
100

ភ្នំពេញ៖សង្វៀនថ្មីរបស់CNCដែលប្រសិទ្ធិនាមថា“មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ”នឹងចាប់ផ្ដើមនៅសង្វៀនឬស្សីកែវ
ចាប់ពីសប្ដាហ៍តទៅ ។
សង្វៀននេះនឹងប្រកួតរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ថ្ងៃត្រង់នឹងបញ្ចប់នៅវេលាម៉ោង១៣រសៀល ។នេះជាសង្វៀនថ្មី
មួយជំនួសសង្វៀនចាស់ ។
លោក ម៉ា ស៊ីថេតអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS ដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺCNC-CTNនិងMYTVបានថ្លែងឱ្យដឹងថាកម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗគ្រប់កម្រិតប្រភេទទម្ងន់មកប្រកួតមិនថាក្លិបនៅទីជិតឬទីឆ្ងាយនោះទេ។ លោកម៉ា ស៊ីថេតអះអាងបន្ថែមថា តាមរយៈកម្មវិធីនេះដែរលោកក៏នឹងព្យាយាមបណ្តុះបណ្តាលកីឡាករគុនខ្មែរពន្លកថ្មីយកមកប្រកួតជារៀងរាល់សប្តាហ៍ដើម្បីឱ្យពួកគេកាន់តែមានបទពិសោធន៍ប្រកួតស្ទាត់ជំនាញឱ្យក្លាយជាកីឡាករដែលមានសមត្ថភាពពិតប្រាកដ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកនឹងប្រើប្រាស់សង្វៀននៃកម្មវិធីមួយនេះមកធ្វើជាកន្លែងប្រកួតសម្រាប់កីឡាករដែលត្រៀមប្រកួតលក្ខណៈអន្តរជាតិដូចជាការប្រកួតត្រៀមខ្លួនសម្រាប់ព្រិត្តិការណ៍ ស៊ីហ្គេម ជាដើម។
ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរដែលជាមរតកកេរ្តិ៍ដំណែលដូនតាអ្នករៀបចំការប្រកួតខាងលើក៏បានធ្វើការអំពាវនាវឱ្យប្រជាជានកម្ពុជាគ្រប់រូបចូលរួមតាមដានទស្សនាការប្រកួតមួយនេះតាមរយៈស្ថានីយ៍ទូរទស្សន៍ CNC ដែលធ្វើការផ្សាយផ្ទាល់ជារៀងរាល់សប្តាហ៍និងតាម Facebook Page ផ្លូវការណ៍របស់ CNC តាមពេលវេលាដូចដែលបានជម្រាបជូនខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here