សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញសមាសភាពកីឡាករ កីឡាការិនីចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ

0
66

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ចេញឈ្មោះកីឡាករ កីឡាការិនីដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវ
ក្ដៅនៅទីក្រុងតូក្យូប្រទេសជប៉ុនជាផ្លូវការហើយ ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការចូលរួមប្រកួតកីឡាអូឡាំពិកនេះកម្ពុជាមិនបាន
ចូលរួមប្រកួតជម្រុះឡើយតែកម្ពុជាបានចូលរួមដោយការអនុគ្រោះ(Wild Card) ។ការចូលរួមប្រកួតដោយការអនុគ្រោះបែបនេះសហព័ន្ធកីឡា
ហែលទឹកអន្តរជាតិ(FINA)អនុញ្ញាតិឲ្យលេងតែមួយវិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។

ប្រសិនបើកម្ពុជាបានចូលរួមដោយធ្វើការប្រកួតជម្រុះនោះនឹងអាចលេងបានច្រើនវិញ្ញាសាតែសម្រាប់ការចូលរួមដោយការអនុគ្រោះបែបនេះគេអនុញ្ញាតិឲ្យលេងតែវិញ្ញាសាហែល៥០ម៉ែត្ររបៀបសេរីប៉ុណ្ណោះ ។
សម្រាប់កម្ពុជាសហព័ន្ធបានត្រូវបានគេអនុញ្ញាតិឲ្យកីឡាករមួយរូបកីឡាការិនីមួយរូបនិងគ្រូបង្វឹកមួយរូបចូលរួម។បន្ទាប់ពីការធ្វើ
តេស្តលើសមត្ថភាពទាំងកីឡាករ និង កីឡាការិនីជាច្រើនលើកច្រើនសារមកនោះសហព័ន្ធសម្រេចបញ្ជូនកីឡាករហែម ប៉ុច និង កីឡាការិនី
ម៉ីលី មុយនីកចូលរួម ។
កីឡាករហែម ប៉ុចគឺជាកីឡាករនៅក្នុងស្រុកខ្មែរយើងនេះទេតែសម្រាប់កីឡាការិនីម៉ីលី មុយនីកមកពីអាមេរិកព្រោះគាត់ជាកូនកាត់
ខ្មែរអាមេរិក ។

កីឡការិនីម៉ីលី មុយនីករស់នៅប្រទេសអាមេរិកមែនតែសហព័ន្ធបានធ្វើតេស្តលើសមត្ថភាពរបស់គេតាមអនឡាញគឺគាត់ពិត
ជាកីឡាការិនីមួយរូបដែលមានជំនាញហែល៥០ម៉ែត្ររបៀបសេរីតែម្ដង ។
ចំពោះកីឡាករហែម ប៉ុចគេក៏មានជំនាញហែលលើវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរ ។ការធ្វើតេស្តជាច្រើនលើកមកនោះកីឡាករ
រូបនេះស្ថិតក្នុងចំណាត់ថ្នាក់លើគេរហូត មិនតែប៉ុណ្ណោះកីឡាកររូបនេះមានចិត្តអំណត់ក្នុងការហ្វឹកហាត់ណាស់ទោះបីក្នុងស្ថានភាពដែលជម្ងឺ
កូវីដ ១៩កំពុងតែរាតត្បាតក៏ពិតមែនក៏គេមិនដែលបោះបង់ចោលការហ្វឹកហាត់ដែរ ។
ចំពោះគ្រូបង្វឹកដែលនឹងត្រូវដឹកនាំទៅចូលរួមប្រកួតកីឡាអូឡាំពិកនោះគឺអតីតកីឡាករជម្រើសជាតិកម្ពុជាដែលធ្លាប់បានចូលរួម
ប្រកួតកីឡាអូឡាំពិកនោះជាអ្នកដឹកនាំទៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here