ល្ងាចនេះទឹកស្ទឹងសង្កែខេត្តបាត់ដំបងបានហក់ឡើងយ៉ាងលឿន បន្ទាប់ពីទ្វារអាងទឹកពហុបំណងសេកសកបានបើកទាំងអស់ក្រោយពីមានភ្លៀងធ្លាក់ជាប់គ្នា៤ថ្ងៃធ្វើឱ្យទឹកក្នុងអាងឡើងដល់កម្ពស់៥៧.២២ម៉ែត្រ ក្បែរកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នរួចមក។
ទោះជាយ៉ាងណាមកដល់ល្ងាចថ្ងៃទី១៥ខែមិថុនានេះទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង នៅទាបជាងកម្ពស់ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នពីការលិចលង់នៅឡើយទេ។នេះបើតាមឯកឧត្តមចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹង៕