ភ្នំពេញ ៖ កាលពីយប់ ថ្ងៃឣង្គារ ៦កេីត កម្ពុជាបាត់បង់វិរ:ព្រឹទ្ធាចារ្យសិល្ប:បុរាណម្នាក់ទៀតគឺព្រឹទ្ធាចារ្យទេវនាដនិមិ្មត ឯម ធាយ បានទទួល ម.រ.ណ.ភា.ព ព្រឹទ្ធាចារ្យទេវនាដនិមិ្មត ឯម ធាយ បានទទួល ម.រ.ណ.ភា.ព នៅយប់ ថ្ងៃឣង្គារ ៦កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ក្នុងជន្មាយុ ៨៨ឆ្នាំដោយសារតែរោគាពាធ ។
ដោយឡែកនេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកផ្លូបការមានឈ្មោះថា «សាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ » បានជូនដំណឹងឲ្យសាធារណៈជនទាំងអស់បានជ្រាបដូច្នេះថា៖ «នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹកក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយអាជ្ញាធរសង្កាត់ ភូមិ បានចុះមកយកសំណាក ស.ព លោកយាយ ឈ្មោះ ឯម ធាយ ភេទស្រី អាយុ៨៦ឆ្នាំ ពិនិត្យឃើញថា វិជ្ជមានកូវីត១៩ លោកយាយ ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ ។
ដោយកូនចៅមិនអស់ចិត្ត បានទាក់ទងហៅក្រុមគ្រូពេទ្យ ធីតា មកយកសំណាក ជូនលោកយាយម្តងទៀតនៅវេលាម៉ោង ១១:០០ នាទី ហើយលទ្ធផល នៅតែវិជ្ជមានកូវីត១៩ ដដែល»៕