លោក ពូទីន គាំទ្រការដោះដូរអ្នកទោស មុនកិច្ចប្រជុំកំពូលជាមួយលោក បៃដិន

0
34

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានគាំទ្រឲ្យមានការផ្លាស់ប្តូរអ្នកទោស មុនកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក នៅថ្ងៃពុធ ទី១៦ ខែមិថុនា ជាមួយលោក ចូ បៃដិន ដែលបានរងសម្ពាធកាន់តែខ្លាំងឡើង ដើម្បីឈ្នះការដោះលែងជនជាតិអាមេរិកពីពន្ធនាគាររុស្ស៊ី។ លោក បៃដិន ដែលបានប្តេជ្ញាយ៉ាងមុតមាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថា លោកនឹងលើកឡើងអំពីជោគវាសនារបស់ជនជាតិអាមេរិក ដែលជាប់ពន្ធនាគារ នៅពេលលោកជួបមេដឹកនាំរុស្ស៊ី នៅទីក្រុងហ្សឺណែវ។ ពលរដ្ឋអាមេរិកដែលលេចធ្លោជាងគេស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគាររុស្ស៊ី គឺលោក Paul Whelan អតីតមន្រ្តីសន្តិសុខនៃក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ធ្វើចារកម្ម និងលោក Trevor Reed ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៩ ពីបទស្រវឹងវាយតប់គ្នា ដែលបានវាយដាល់មន្ត្រីប៉ូលិសរុស្ស៊ី ២នាក់។ ដោយត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ដែលបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថា តើលោកសុខចិត្តចរចាជាមួយលោក បៃដិន ស្តីពីការដោះដូរអ្នកទោសនោះទេ លោក ពូទីន បាននិយាយថា “OK” លោក ពូទីន បាននិយាយថា ករណីខ្លះ គឺជាបញ្ហាធម្មជាតិ មនុស្សធម៌។ លោក ពូទីន បានប្រាប់ថា ករណីរបស់លោក Reed អាចត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយហៅគាត់ថា ជាអ្នកស្រវឹង និងជាអ្នកបង្កបញ្ហា។ លោក ពូទីន បាននិយាយថា “រឿងទាំងនេះកើតឡើងនៅក្នុងជីវិត មិនមានអ្វីគួរឱ្យរន្ធត់អំពីវាទេ”។ លោក ពូទីន បានសួរទៅ NBC អាមេរិកវិញថា តើនឹងមានអ្វីកើតឡើង ប្រសិនបើគាត់បានវាយទៅលើប៉ូលិសនៅក្នុងប្រទេសរបស់អ្នក? គាត់នឹងត្រូវគេបាញ់សម្លាប់នៅនឹងកន្លែងនោះ ហើយនោះជាចុងបញ្ចប់៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here