គណៈកម្មការអ្នកស្ម័គ្រចិត្តត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់

0
124

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)មានប្រសាសន៍ក្រោយបញ្ចប់
កិច្ចប្រជុំនេះថាគណៈកម្មការអ្នកស្ម័គ្រចិត្តនាព្រឹកថ្ងៃទី១៥មិថុនាថាគណៈកម្មការនេះជាគណៈកម្មការពិសេសមួយសម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ឬកងកម្លាំងការងារដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្ដិការណ៍រៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ដែលបានបង្កើតឡើងនោះ។
ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលជាប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការវៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត។
ឯកឧត្តមបណ្ឌិតថោង ខុនបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការនិងមានភាពគ្រប់ជ្រុងជ្រោយរបស់
ឯកឧត្តម សុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ដែលធ្លាប់មានបទពិសោធខ្ពស់ដែរ។ យើងឃើញថា អ្វីដែលជ្រើសរើសនៃការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះគឺមានភាពលម្អិតល្អនិងមានយុទ្ធសាស្ត្រច្បាស់លាស់ហើយបានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានយ៉ាងល្អទាំងការបណ្ដុះបណ្ដាលទាំងប្រភពនៃការរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្តហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលជោគជ័យឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ឯកឧត្តមបន្តថា អ្វីដែលជ្រើសរើសសម្រាប់ការរៀបចំរបៀបរបបការងារនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ហើយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អទាំងការបណ្ដុះបណ្ដាលទាំងការប្រភពនៃការរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល ជោគជ័យ ឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ឯកឧត្តមបន្ថែមថានេះជាការពិនិត្យឡើងវិញហើយការដាក់ចេញនូវយុទ្ធសាស្ត្រការរៀបចំច្បាស់លាស់អំពីឯកសារយុទ្ធសាស្ត្រ
នយោបាយនិងផែនការសកម្មភាពការងាររបស់ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាលរហូតដល់ឆ្នាំ២០២៣ដែលយើងត្រូវការប្រ
មាណ១ម៉ឺននាក់។នៅក្នុងចំនួននេះអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសនិងអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេសហើយជនពិការក៏ត្រូវបានអនុញ្ញាតឲ្យធ្វើជា
អ្នកស្ម័គ្រចិត្តដែររួមទាំងមនុស្សចាស់ៗក្នុងកម្រិតណាមួយដែលគាត់នៅមានកាយសម្បទាអាចធ្វើការបានដឹងព័ត៌មានក៏អាចចូលក្នុងរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបានដែរដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់។
ជាទូទៅការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៊ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាមផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមានទំនុកចិត្តខ្ពស់នៅក្នុងការរៀបចំ»។
ក្នុងឆ្នាំ២០២១នេះ ឯកសារយុទ្ធសាស្ត្រ ឯកសារការងារនានាត្រូវតែរៀបចំឲ្យបានរួចរាល់ទាំងអស់ហើយនៅឆ្នាំ២០២២ គឺយើងគ្រាន់តែចាប់ផ្តើមធ្វើការតាមផែនការដែលបានរៀបចំនេះប៉ុណ្ណោះ មានន័យថា ពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ គឺត្រូវបានរៀបចំជាឯកសារយុទ្ធសាស្ត្រឯកសារសំខាន់ៗនៅក្នុងជំនាញនីមួយៗដែលហៅថាសៀវភៅការងារឬសៀវភៅគ្រប់គ្រងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ដើម្បីតម្រង់ទិសការងាររបស់ខ្លួនឆ្ពោះទៅរកគោលដៅច្បាស់លាស់នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
រីឯចំពោះការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្រ ជាទូទៅ គឺនឹងធ្វើឡើងមុនរយៈពេល៦ខែ មុនហ្គេមចូលមកដល់ ពោលគឺនៅចុងឆ្នាំ២០២២ យើងនឹងបើកការបណ្តុះបណ្តាលដោយផ្ទាល់។ ប៉ុន្តែមុនរយៈពេលនេះយើងនឹងអាចចែកជូននូវមេរៀន ឬរៀនតាមប្រព័ន្ធអនឡាញជាជំហានៗជាមុនសិន។ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវតែទទួលបាន នៅក្នុងវគ្គអប់រំបណ្តុះបណ្តាល ដើម្បីឲ្យយល់ដឹងអំពីតួនាទីភារកិច្ចថាតើពួកកាត់ត្រូវធ្វើអ្វីខ្លះ រៀបចំខ្លួនយ៉ាងណាខ្លះ ក្នុងគោលដៅទទួលស្វាគមន៍ភ្ញៀវមកស៊ីហ្កេម ឆ្នាំ២០២៣ នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here