លោក បៃដិន ប្រមូលផ្តុំមេដឹកនាំ ណាតូ ឲ្យប្រឆាំងនឹងការគំរាមកំហែងជាប្រព័ន្ធរបស់ចិន

0
251

មេដឹកនាំណាតូបានប្តេជ្ញាកាលពីថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ដើម្បីធ្វើការរួមគ្នា ប្រឆាំងនឹង “បញ្ហាប្រឈមជាប្រព័ន្ធ” ដែលបង្កឡើងដោយគោលនយោបាយឈ្លានពានរបស់ចិន និងបានដាក់ប្រទេសរុស្ស៊ីស្ថិតក្នុងការកត់សម្គាល់ អំពីការរំលោភច្បាប់អន្តរជាតិ។ នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបន្តទំនាក់ទំនងអន្តរអាត្លង់ទិក នៅឯកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយសម្ព័ន្ធមិត្តលោកខាងលិចមេដឹកនាំទាំងនោះបានចេញសេចក្តីថ្លែងការណ៍ដ៏ធំទូលាយមួយ អំពីចេតនា។ ពួកគេបាននិយាយថា សកម្មភាពដែលអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ក្នុងការកសាងឃ្លាំងអាវុធនុយក្លេអ៊ែរ រួមជាមួយសមត្ថភាពអវកាស និងសង្រ្គាមតាមអ៊ីនធឺណេត បានគំរាមកំហែងដល់សណ្តាប់ធ្នាប់អន្តរជាតិ។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តនឹងស្វះស្វែងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន លើបញ្ហាសកល ដូចជា ការប្រែប្រួលអាកាសធាតុ ដូចដែលអឺរ៉ុបចង់បាន។ លោក ចូ បៃដិន បានព្រមានថា៖ «ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិន និងគោលនយោបាយអន្តរជាតិបង្ហាញពីបញ្ហាប្រឈមដល់សន្តិសុខ“ មេដឹកនាំបានឯកភាពថា យើងត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះរួមគ្នា ក្នុងនាមជា សម្ព័ន្ធមិត្ត ហើយយើងចាំបាច់ត្រូវចូលរួមជាមួយចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់យើង។ នៅក្នុងសេចក្តីថ្លែងការណ៍ មេដឹកនាំណាតូក៏បានព្រមានដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលលោក បៃដិន នឹងជួបនៅថ្ងៃពុធស្អែកនេះ នៅទីក្រុងហ្សឺណែវថា នឹងមិនមានការវិលត្រឡប់ទៅរកជំនួញដូចធម្មតាវិញភ្លាមៗនោះទេ។ ការបង្កើនកម្លាំងយោធា និងអាកប្បកិរិយាបង្កហេតុនៅព្រំដែនខាងកើតរបស់ណាតូ “កាន់តែគំរាមកំហែងដល់សន្តិសុខនៃតំបន់អឺរ៉ូ-អាត្លង់ទិក និងរួមចំណែកដល់អស្ថិរភាពនៅតាមព្រំដែនណាតូ និងហួសព្រំដែន”។ សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវការគាំទ្ររបស់ពួកគេ ចំពោះបូរណភាពទឹកដីហ្សកហ្ស៊ី ម៉ុលដាវី និងអ៊ុយក្រែន ដោយទាមទារឱ្យទីក្រុងមូស្គូ «ដកកម្លាំងដែលរុស្ស៊ីបានបោះទីតាំងនៅក្នុងប្រទេសទាំង៣ ដោយគ្មានការយល់ព្រមពីណាតូ»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here