តុលាការ​ឃុំខ្លួន ជនដៃដល់ សម្លាប់​ប្រពន្ធ ច្រក​វ៉ា​លី​ស​

0
190

លោក ឃុន សូ​ណា ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់ ឲ្យ​សមត្ថកិច្ច​នាំខ្លួន បុរស​ម្នាក់​ដែល​សម្លាប់ ប្រពន្ធ យកទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​។ ការសម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ជាប់ ចោទ​រូបនេះ គឺធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​តំណាង អយ្យការ បាន​ចោទប្រកាន់​ពីបទ «​ឃាតកម្ម ដោយ​អំពើ​ទារុណកម្ម​»​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចាប់ខ្លួន​ជនសង្ស័យ រូបនេះ នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ទី​ដែល​រូបគេ​កំពុង​រត់គេចខ្លួន ក្រោយ​ធ្វើ​សកម្មភាព កាប់សម្លាប់​ប្រពន្ធ​។​

​ការចាប់ខ្លួន​នេះ ធ្វើឡើង​ដោយ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ សហការ​ជាមួយ កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​និង​កម្លាំង នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម ស្នងការដ្ឋាន​នគរបាល ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​។​

​ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ អាយុ​៥៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានធ្វើ​សកម្មភាព​សម្លាប់ ជនរងគ្រោះ​ឈ្មោះ គង់ វុទ្ធី អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ឃាតកម្ម​នេះ គឺជា​ករណី​ដែល​អ្នកប្រើប្រាស់ បណ្ដាញ​សង្គម Facebook ម្នាក់​បាន​បង្ហោះ​ថា រូបគាត់​បាត់​ឪពុកម្ដាយ ជាមួយ​រថយន្ដ​មួយគ្រឿង​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AS-1701 ដើម្បី​ឲ្យ​មហាជនជួយ​ស្វែងរក​។ តែ​ការពិតការបាត់​ខ្លួន​នេះ គឺជា​រឿង​ឃាតកម្ម ឪពុកសម្លាប់​ម្ដាយ​របស់ខ្លួន ទៅវិញ​៕/V​-PC

LEAVE A REPLY

Please enter your comment!
Please enter your name here