គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០២នាក់លើផ្លូវជាតិលេខ១!!!

0
799

ខេត្តកណ្តាល ៖ វេលាម៉ោង១៣:០៥នាទី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល០២នាក់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅវេលាម៉ោង ១រសៀល មានម៉ូតូមួយគ្រឿងម៉ាក់ Pulsar ពណ៍ក្រហមលាយ.ស អត់ស្លាកលេខ បើកបរដោយបុរសម្នាក់ឈ្មោះ រៀម សាល ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់ (ទិសដៅភ្នំពេញអ្នកលឿង) និងអ្នករួមដំណើរឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ពេលបើកមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត០១គ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ សៀមរាប 2D-1206 (ទិសដៅអ្នកលឿងភ្នំពេញ) បញ្រ្ចាស់ទិសគ្នាបើកបរដោយឈ្មោះ ឯម ភារះ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង (ឃាត់ខ្លួន)។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងយករថយន្ត-ម៉ូតូទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here