អន្តរជាតិ : ទិន្នន័យពីក្រសួងសុខាភិបាលប្រទេសឥណបានបង្ហាញនៅថ្ងៃច័ន្ទនេះថាមានករណីឆ្លងមេរោគកូវីដ-១៩ ថ្មីចំនួន ៧០,៤២១ ក្នុងរយៈពេល ២៤ ម៉ោង នេះគឺជាកំរិតទាបបំផុតចាប់តាំងពីថ្ងៃទី ៣១ ខែមីនា។ ទិន្នន័យបានបង្ហាញទៀតថាចំនួនសរុបនៃករណីជំងឺកូវីដ-១៩ នៅអាស៊ីខាងត្បូងមានដល់ ២៩.៥១ លាននាក់ខណៈអ្នកស្លាប់សរុបមាន ៣៧៤.៣០៥ នាក់។ ប្រទេសឥណ្ឌាបានបន្ថែមចំនួនអ្នកស្លាប់ ៣.៩២១ នាក់ក្នុងពេលត្រឹមតែមួយយប់។