កម្លាំង​សមត្ថកិច្ច​ចម្រុះ ឃាត់ខ្លួន​ប្រជាពលរដ្ឋ បម្រុង​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ ១០ នាក់ និង អ្នកបើករថយន្ត ១​នាក់​

0
302

បន្ទាយមានជ័យ​៖ បើតាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នេះ ថា កម្លាំង​នគរបាល នៃ​អធិការដ្ឋាន នគរបាល ស្រុក​ស្វាយចេក ប្រចាំការ​នៅមុខ​ខ្លោងទ្វារ ផ្លូវ​ចូល​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ និង​កម្លាំង​នគរបាល​វរ​សេនា តូច​ការពារ​ព្រំដែន​គោក លេខ​៩១១ ប៉ុស្តិ៍​ថ្នល់បំបែក​សហការ​ជាមួយ​ម្លាំ​ង យោធា ការពារ​ព្រំ​ដែក​គោក​លេខ​៥០៣ បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​បម្រុង​ឆ្លងដែន ខុសច្បាប់ ទៅ​ប្រទេស​ថៃ ១០ នាក់ និង អ្នកបើករថយន្ត ១​នាក់ កាលពី​វេលា​ម៉ោង​៤​និង ៣០​នាទី រសៀល ថ្ងៃទី​១២ មិថុនា នៅ​ខាងជើង ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ក្នុងភូមិ​សាស្ត្រ ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​។​

​លោក​បាន​បន្តថា​៖ ប្រជាពលរដ្ឋ (​ពលករ​) ដែល​បម្រុង​ឆ្លងដែន​នោះ គឺ​សុទ្ធតែ​បុរស ដែលមាន​លំនៅ និង​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​។ ចំណែក​អ្នក​ដឹកជញ្ជូន ១ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ សេង ហ៊ុយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ អ្នកបើកបរ​នេះ បាន​បររថ​យន្ត​ម៉ាក​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ (Toyota HIGHLANDER ) ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 2AH-3897​។​

​ចំពោះ​ប្រជាពលរដ្ឋ​ទាំង ១០ នាក់​នោះ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយចេក ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​កំពុង​សួរនាំ​បន្ត ដោយ​នគរបាល​ស្រុក ហើយ​បន្ទាប់មក បាន​បញ្ជូនទៅ ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាមច្បាប់​៕/V​-PC

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here