កីឡាករប្រណាំងកង់ជម្រើសជាតិកម្ពុជាបានទៅដល់ប្រទេសបារាំងដើម្បីហ្វឹកហាត់

0
45

ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាទោចក្រយានជម្រើសជាតិកម្ពុជាចំនួន៣រូបបានទៅដល់ប្រទេសបារាំងហើយដើម្បីហ្វឹកហាត់នៅ
ទីនោះរយៈពេល៣ខែ ។
បើតាមការឲ្យដឹងពីលោកនូ ចំរើនដែលជាអគ្គលេខាធិការរបស់សហព័ន្ធប្រណាំងទោចក្រយាននោះថាពួកគេបានចេញដំណើរទៅ
ប្រទេសបារាំងកាលពីល្ងាចថ្ងៃទី១២ហើយល្ងាចថ្ងៃទី១៣មិថុនាគេបានទៅដល់ប្រទេសបារាំងដោយសុវត្ថិភាព ។
នេះជាជាលើកដំបូងដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុបក្រោមការជួយជ្រោមជ្រែង និងទទួលបានឧបត្ថម្ភទាំងស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅប្រទេសបារាំងនិងកម្ពុជាដោយសមាគមរបស់លោកស្រីនឹងជួយដល់ការស្នាក់នៅហូបចុកនិងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមជំនាញកម្រិតខ្ពស់នៅបារំាង។

កីឡាករទាំង៣រូបនោះមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី ។
លោកអគ្គលេខាធិការរូបនេះអះអាងទៀតថាការហ្វឹកហាត់នៅក្រៅប្រទេសនេះត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករកីឡាការិនីប្រណាំងកង់ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ការប្រកួត
អន្តរជាតិជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។តាមការគ្រោងទុកនាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀតចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ។
លោកខ្លូតករណីគ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជាបានប្រាប់ឲ្យដឹងនៅពេលចេញដំណើរថាការទៅហ្វឹកហាត់នៅប្រទេសបានបារាំងលោកជឿជាក់ថាការហ្វឹកហាត់នៅប្រទេសអឺរ៉ុបជាលើកដំបូងរបស់កម្ពុជានេះនឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម នៅប្រទេស ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
កីឡាករប្រណាំងកង់គក់ទាំង៣រូបនេះបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបន្តការហ្វឹកហាត់នៅប្រទេសបារំាងដើម្បីបង្កើនគុណភាពបច្ចេកទេសជាមួយក្រុមកីឡាករអាជីពនៅប្រទេសបារំាងនិងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះមកបម្រើដល់ការប្រកួតនានាសម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here