UN ព្រមានពីការស្លាប់យ៉ាងច្រើន ដោយសារភាពអត់ឃ្លាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា

0
294

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បានព្រមានអំពី “ការស្លាប់យ៉ាងច្រើន” ដោយសារភាពអត់ឃ្លាន និងជំងឺ បន្ទាប់ពីការប្រយុទ្ធគ្នា រវាងក្រុមឧទ្ទាម និងកងកម្លាំងយោធា នៅភាគខាងកើតនៃប្រទេសដែលមានរដ្ឋប្រហារ។ ក្រុមឃ្លាំមើលក្នុងតំបន់ បាននិយាយថាប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានជាប់គាំង ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ និងការបង្ក្រាបដ៏ឃោរឃៅរបស់យោធា ទៅលើក្រុមប្រឆាំង ដែលបានសម្លាប់មនុស្សជាង ៨០០ នាក់។ ការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងសហគមន៍មួយចំនួន ជាពិសេស នៅតាមទីប្រជុំជន ដែលមានចំនួនអ្នកស្លាប់យ៉ាងច្រើន ហើយអ្នកស្រុកមួយចំនួនបានបង្កើតជា “កម្លាំងការពារ”។ ការប៉ះទង្គិចកាន់តែខ្លាំងឡើងនៅរដ្ឋកាយ៉ា ជិតព្រំដែនថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកស្រុកបានចោទប្រកាន់យោធាថា បានបាញ់គ្រាប់កាំភ្លើងធំនៅក្បែរភូមិ ហើយអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ១០០.០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ។ លោក Tom Andrews បានថ្លែងនៅលើបណ្តាញសង្គមធ្វីតធឺថា “ការវាយប្រហារដ៏សាហាវឃោរឃៅ និងមិនរើសមុខរបស់យោធា កំពុងគំរាមកំហែងដល់អាយុជីវិតបុរស ស្ត្រី និងកុមារ រាប់ពាន់នាក់ នៅរដ្ឋកាយ៉ា”។ ការស្លាប់ដ៏ច្រើនពីការអត់ឃ្លាន ជំងឺ និងការប៉ះពាល់ក្នុងកម្រិតដែលយើងមិនទាន់បានឃើញ អាចកើតឡើងនៅក្នុងរដ្ឋកាយ៉ា ដោយអវត្តមានសកម្មភាពបន្ទាន់។ “រូបភាព AFP ពីរដ្ឋកាយ៉ា បានបង្ហាញនូវសកម្មភាពអ្នកភូមិផលិតកាំភ្លើងក្នុងរោងចក្របណ្តោះអាសន្នមួយ នៅពេលក្រុមការពារក្នុងតំបន់ ឡើងទៅប្រឆាំងនឹងយោធាដែលមានការប្រយុទ្ធយ៉ាងខ្លាំង។ កិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ឈប់ការបង្ហូរឈាម ដែលត្រូវបានដឹកនាំដោយ អាស៊ាន ដោយមីយ៉ាន់ម៉ាក៏ជាសមាជិកដែរ ប៉ុន្តែប្លុកនេះមានសភាពខ្លាំងក្លា និងបានដាក់សម្ពាធតិចតួចទៅលើរបបយោធា។ កិច្ចប្រជុំកំពូលបន្ទាន់មួយ កាលពីខែមេសា បានបង្កើតសេចក្តីថ្លែងការណ៍ “ឯកភាពគ្នា ៥ ចំណុច” ដែលអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយប្រេសិតពិសេស។ ប៉ុន្តែប្រេសិតពិសេសមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ហើយអំពើហិង្សាបានបន្តកើតមានទូទាំងប្រទេស។ ប្រទេសចិនដែលទទួលនូវអានុភាពដោយឡែកលើមីយ៉ាន់ម៉ា ក៏មិនមានឆន្ទៈថ្កោលទោសរបបយោធា និងបានបដិសេធមិនហៅថាអំពើរដ្ឋប្រហារដណ្តើមអំណាចនោះទេ។ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយរបស់ទីក្រុងប៉េកាំង ចំពោះប្រទេសជិតខាង “មិនត្រូវបានប៉ះពាល់ ដោយការផ្លាស់ប្តូរស្ថានភាពក្នុងស្រុក និងខាងក្រៅរបស់មីយ៉ាន់ម៉ាទេ”។ លោក វ៉ាងយី បាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ដែលត្រូវបានតែងតាំងដោយរបបយោធាលោក U Wunna Maung Lwin នៅទីក្រុងឆុងឈីងថា “ប្រទេសចិនបានគាំទ្រដល់មីយ៉ាន់ម៉ា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍មួយ ដែលសមស្របនឹងកាលៈទេសៈផ្ទាល់ខ្លួន”៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here