របាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុប សម្រាប់ទំនាក់ទំនងបរទេស ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង និងដែលត្រូវបង្កើតឡើងដោយមូលនិធិបរិច្ចាគដោយមហាសេដ្ឋី George Soros បានសួរអ្នកឆ្លើយសំណួរជាង ១៧,០០០ នាក់ នៅទូទាំង ១២ ប្រទេស ជាសមាជិកសហភាពអឺរ៉ុប ចំពោះទស្សនៈរបស់ពួកគេលើទំនាក់ទំនងជាមួយប្រជាជាតិបរទេស។ ភាគច្រើននៃអ្នកដែលបានឆ្លើយ និយាយថា ពួកគេមានទស្សនៈវិជ្ជមានចំពោះប្រទេសរុស្ស៊ី ដោយ ៧ ភាគរយ បានពិពណ៌នាថា រុស្ស៊ី ជាសម្ព័ន្ធមិត្តដែលចែករំលែកផលប្រយោជន៍ និងមានគុណតម្លៃរបស់យើង ហើយ ៣៥ ភាគរយទៀត និយាយថា ប្រទេសនេះ គឺជា “ដៃគូចាំបាច់” ដែលយើងត្រូវសហការជាយុទ្ធសាស្រ្តជាមួយពួកគេ”។ ៣៥ភាគរយទៀត និយាយថា ពួកគេមានអារម្មណ៍ថា រុស្ស៊ីជា “គូប្រជែង” ឬ ជា “សត្រូវ”។ សរុបមក អ្នកឆ្លើយសំណួរមានអារម្មណ៍ថាទំនាក់ទំនងជាមួយរុស្ស៊ីមានសារៈសំខាន់ជាងប្រទេសចិន ឥណ្ឌា ឬ តួកគី ជាសមាជិកអូតង់។ ក្នុងចំណោមបណ្តាប្រទេសដែលបានធ្វើការស្ទង់មតិដែលនោះ គឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាប្រជាជាតិពីរ ដែលអ្នករស់នៅសហភាពអឺរ៉ុប យល់ថា មានសារៈសំខាន់បំផុត ក្នុងការរក្សាទំនាក់ទំនងល្អជាមួយ។ ច្រើនជាង ៦០ ភាគរយ បានពិពណ៌នាថា ជា “សម្ព័ន្ធមិត្ត” ឬ “ដៃគូ”។ ទោះយ៉ាងណា អ្នកដែលបានស្ទាបស្ទង់មតិ ក៏បានសម្តែងការព្រួយបារម្ភលើប្រព័ន្ធនយោបាយអាមេរិក ដោយយ៉ាងហោចណាស់ មានមនុស្សពាក់កណ្តាលនៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អូទ្រីស បារាំង អេស្បាញ និងហូល្លង់ និយាយថា រចនាសម្ព័ន្ធនយោបាយអាមេរិកមានភាពខូចខាតទាំងស្រុង ឬខូចខាតខ្លះ។ ទន្ទឹមនឹងនេះ ចក្ខុវិស័យសម្រាប់កេរ្តិ៍ឈ្មោះរបស់រុស្ស៊ីនៅក្រៅប្រទេសមិនមានអ្វីអាក្រក់ទេ។ ខណៈពេលដែលអ្នកឆ្លើយភាគច្រើន បាននិយាយថា ពួកគេនឹងមានទំនុកចិត្តយ៉ាងណា ក្នុងការទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានបង្កើតឡើងនៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស មានប្រមាណជា ១ នាក់ ក្នុងចំណោម ៣ នាក់ ដែលនិយាយថា ពួកគេសប្បាយចិត្តដែលមានវ៉ាក់សាំងផលិតដោយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ អ្នកឆ្លើយនៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់សម្រាប់ប្រទេសចិន ដោយមានអ្នកឆ្លើយតប ២៤ ភាគរយ ដែលបង្ហាញពីទំនុកចិត្តលើរូបមន្តវ៉ាក់សាំងដែលផលិតនៅទីក្រុងប៉េកាំង។ កាលពីខែឧសភា របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការកិច្ចការបរទេសនៃសភាអឺរ៉ុប បានបង្ហាញនូវសំណើមួយចំនួន ដែលត្រូវបានគេបកស្រាយយ៉ាងទូលំទូលាយថា ជាការគាំទ្រដល់ការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ី។ ថ្លែងកាលពីដើមឆ្នាំនេះ អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូ លោករដ្ឋមន្ត្រីការបរទេស Sergey Lavrov បាននិយាយថា ចំណងទាក់ទងរវាងប្រទេសរបស់លោក និងសហភាពអឺរ៉ុប បានឈានដល់កម្រិតទាបបំផុត។ លោកបានអះអាងថា “បច្ចុប្បន្នមិនមានទំនាក់ទំនងល្អណាមួយ ជាមួយសហភាពអឺរ៉ុបទេ”។ ហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៃទំនាក់ទំនងទាំងនេះ ត្រូវបានបំផ្លាញដោយការសម្រេចចិត្តជាឯកតោភាគីធ្វើឡើងក្នុងទីក្រុងព្រុចសែល៕ Reuters